ស្រុកកណ្តាលស្ទឹង៖ យុវជនមួយក្រុមទំនេរអត់ការងារធ្វ;ក៏បបួលគី្នគ្នាផឹកស្រាបៀរលុះដល់ពេលស្រវឹងស្រាស្រឿងៗក៏នាំគ្នាជួកថ្នាំញៀនទៀតក៏ត្រូវសមត្ថកិច្ចស្រុកកណ្តាលស្ទឹងឃាត់ខ្លួនបា៣នាក់នៅថ្ងៃទី២៥នេះកាលពីវេលាម៉ោង១៤នឹង៣០នាទីនៅចំណុចភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ជនសង្ស័យចំនួន៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះមាន១-ឈ្មោះម៉ាច គន្ធា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ២-ឈ្មោះជួន តុលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករឈ្មោះប៉ាច ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរានថ្មឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរនៅផ្ទះ។វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ១គ្រឿងម៉ាកគុបជ្រុងC90ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1R-0138-សំភារះសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុនៅថ្ងៃខែឆ្នាំកើតហេតុវេលាម៉ោង១៣:០០នាទីជនសង្ស័យឈ្មោះប៉ាច ដារ៉ា បានចេញពីផ្ទះទៅយកជនសង្ស័យឈ្មោះម៉ាច គន្ធា មកផឹកស៊ីនៅផ្ទះរបស់ខ្លួននិងទិញស្រាបៀរចំនួន៦កំប៉ុងមកផឹកនៅផ្ទះខ្លួននៅភូមិរានថ្ម ឃុំសៀមរាបបន្ទាប់មានជនសង្ស័យឈ្មោះជួន តុលា និងឈ្មោះវី ភេទប្រុសបានមកផឹកជាមួយអស់ស្រាបៀរ៤កំប៉ុងក៍នាំគ្នាជក់ថ្នាំញៀននៅបន្ទប់ក្រោមផ្ទះបានចំនួន២ដង្ហើមម្នាក់ក៏អស់ថ្នាំញៀននាំគ្នាមកអង្គុយផឹកវិញភ្លាមនោះសមត្ថកិច្ចមកដល់ធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងខាងលើចំណែកឈ្មោះវីបានរត់គេចខ្លួនបាត់។បច្ចុប្បន្ននេះជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋានកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕