នគរបាលស្ទឹងមានជ័យឃាត់ខ្លួនជនសង្ស័យ១នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន

105

ភ្នំពេញ៖.ជនសង្ស័យ១នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យធ្វើការឃាត់ខ្លួនដកហូតបានថ្នាំ២កញ្ចប់ធំ១តូច១កាលពីយប់ថ្ងៃម្សិលមិញក្នុងភូមិសាស្រក្នុង សង្កាត់ស្ទឹងមានជយ័ដល់ចំនុចផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះវង់ តុលា អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា កំលាំងនគរបាលប៉ុស្ត៍ស្ទឹងមានជ័យដឹកនាំដោយលោក មៅ សាវឿន នាយប៉ុស្តិ៍ស្ទឹងមានជ័យលោកបានដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានក៏បានប្រទះឃើញជនសង្ស័១នាក់ឈរតាមផ្លូវបេតុង៣៧១សូឡាដោយការសង្ស័យក៏ហៅឲ្យឈប់ធ្វើការត្រួតពិនិត្យទៅឃើញថ្នាំញៀន២កញ្ចប់ធំ តូចលាក់នៅក្នុងខ្លួនបានយកជនសង្ស័យមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ក្រោយពីសួរនាំរួចជនសង្ស័យបានឆ្លើយថាពួកគេបានទិញថ្នាំនៅម្ដុំចាក់សម្រាប់ចាស់ ហើយយកទៅចែកចាយបន្តទៀត។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាំងកំពុងកសាងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យនិងកសាងសំណូមរឿងបញ្ជួនទៅអធិការរដ្ឋានខណ្ឌមានជ័យចាត់ការតាមនិតិវិធីច្បាប់។

Comments

comments