ខេត្តកំពត :កាលពីថ្ងៃម្សិលមិញសាកសពបុរសជនបរទេសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះជួលស្ថិតក្នុងភូមិទ្ធីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្ដកំពត។សាកសពបុរសមានឈ្មោះ JoanHes Marcal ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ O7AB832772 បានជួលផ្ទះស្នាក់នៅពីម្ចាស់ឈ្មោះ ទិត្យ ប៉ុនសៀន ភេទប្រុស អាយុ35ឆ្នាំរស់នៅភូមិឃុំកើតហេតុ។ក្រោយពីសមត្ថកិច្ចជំនាញចុះពិនិត្យសាកសពរួចឃើញច្បាស់ថាការដេកស្លាប់នេះគឺដោយសារជំងឺគាំងបេះដូងសមត្ថកិច្ចឆែកឆេរក្នុងបន្ទុបជួលបានរកឃើញ កញ្ឆាស្ងួតចំនួន០1ស្បោងទម្ងន់ 3,5ក្រាម បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពង់រៀបចំបញ្ជូនសាកសពប្រគល់ជូនស្ថានទូតតាមនិតិវីធី ៕