ក្រុងតាខ្មៅ: ស្ត្រីម្នាក់ដែលតែងតែឡាយវីដែអូលក់ផលិតផលមានឈ្មោះ love riya ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃកាលពីព្រឹកមិញនេះចុះធ្វើការត្រួតពិនិត្យលើផលលិតផលឡេលាបខ្លួនដោយគ្មានការអនុញ្ញាតគុណភាពពីក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម។ជាលទ្ធផលម្ចាស់ទីតាំងអាជីកម្មគ្មានច្បាប់ត្រឹមត្រូវនេះត្រូវបានឃាត់ខ្លួន មានឈ្មោះ love riya លក់ផលិតផលតាមអនឡាញស្ថិតនៅក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជ្រកក្រោមយីហោកាត់ដេរ។