ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ត្រូវចោរប្លន់បាញ់១គ្រាប់ត្រូវចំសៀតថ្កាស្លាប់ក្រោមផ្ទះជិតជណ្តើរក្នុងថ្លុកឈាមប្លន់យកទ្រព្យសម្បត្តិខណៈប្តីមិននៅផ្ទះទៅធ្វើការនៅភ្នំពេញ។ករណីខាងលើនេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។បើតាមបុរសជាប្តីរបស់ស្ត្រីរងគ្រោះមានឈ្មោះសូរ ឈន អាយុ៥៤ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះវ៉ា សំអូន ភេទស្រី អាយុ៤០ឆ្នាំត្រូវប្រពន្ធ(ស្ត្រីរងគ្រោះ)ហើយនៅល្ងាចថ្ងៃទី២៥ម៉ោងប្រហែល៤ជាងលោកបានទូរស័ព្ទពីភ្នំពេញមកប្រពន្ធសួរថាមានធ្វើការថែមម៉ោងអត់ស្ត្រីរងគ្រោះ(ប្រពន្ធ)បានឆ្លើយថាធ្វើលុះមកដល់៨ជាងយប់ក៏ទូរស័ព្ទសួរទៀតដូចសព្វមួយដងក៏គ្មានអ្នកលើកនោះទេ។ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ដោយសង្ស័យថាប្រហែលជាមានរឿងអីហើយក៏ហៅក្មួយប្រុសជិះម៉ូតូឌុបទៅខេត្តស្វាយរៀងហើយនៅម៉ោង៣:៣០នាទីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ម៉ោង៨:៣៥នាទីមកដល់ផ្ទះស្រាប់តែឃើញប្រពន្ធដេកស្លាប់នៅក្រោមផ្ទះជិតកាំជណ្តើរក្នុងថ្លុកឈាមគួរអោយសង្វែងបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យមើល។បើតាមអ្នកភូមិផ្ទះជិតកន្លែងកើតហេតុបានអោយដឹងថា នៅយប់ថ្ងៃកើតហេតុគឺនៅក្នុងភូមិមានពិធីបូជាសព និងការបាញ់កាំជ្រួចយ៉ាងច្រើនបន្ទាប់មកឭស្នូរផ្ទុះក្រោយពីបាញ់កាំជ្រួចចំនួន២គ្រាប់អ្នកភូមិស្មានថាជាស្នូរបាញ់កាំជ្រួអ្នកខ្លះគិតថាផ្ទុះកំប៉ុងហ្គាសលុះព្រឹកឡើងទើបដឹងថាជាករណីប្លន់សម្លាប់ទើបបង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិទៅចោមរោមមើល។បើតាមលោក កែវ ស៊ីថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តស្វាយរៀងបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ខែសីហាឆ្នាំ២០១៧ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានករណីបាញ់សម្លាប់ស្ត្រីរងគ្រោះខាងលើសមត្ថកិច្ចចុះ ទៅដល់កន្លែងកើតហេតុធ្វើពិនិត្យមើលនិងសន្និដ្ឋានថាជាករណីប្លន់សម្លាប់ពិតមែនដោយប្តីស្ត្រីរងគ្រោះប្រាប់ថាទ្រព្យសម្បត្តិដែលបាត់បង់នោះរួមមាន ខ្សែកមាស១តម្លឹង ខ្សែដៃ២ខ្សែស្មើ១តម្លឹងកន្លះ លុយដុល្លា១៧០០ ប្រាក់រៀល២៧០០០០០រៀល។បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវវែងមុខចោប្លន់ទាំងនោះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕