ភ្លើងប្រចណ្ឌប្តីសមគំនិតជាមួយប្អូនបាញ់សម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម

199

ស្វាយរៀង ៖ ជនសង្ស័យ២នាក់រួមជាមួយអាវុធអាកាមួយដើមត្រូវកម្លាំងជំនាញនៃស្នងការខេត្តស្វាយរៀងឃាត់ខ្លួនពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធកាលពីថ្ងៃម្សិលមិញនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។លោកវរសេនីយ៍ទោ កែវ ស៊ីថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្វាយរៀងបានឲ្យដឹងថាជនសង្ស័យមានគ្នា២នាក់ម្នាក់ជាប្តីនិងម្នាក់ទៀតជាប្អូនថ្លៃជនរងគ្រោះ។លោកប្រធានការិយាល័យបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យបាញ់សម្លាប់ស្រ្តីខាងលើ មកពីភ្លើងប្រចណ្ឌព្រោះជនរងគ្រោះឧស្សាយហ៍ដើរលេងខាងក្រៅជាមួយប្រុសផ្សេង។សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានករណីបាញ់ប្លន់យកទ្រព្យសម្បត្តិមួយបានកើតឡើងបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់នៅជិតជន្តើរក្រោមផ្ទះ។លោកវរសេនីទោ កែវ ស៊ីថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ា សំអូន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកម្មកានីរោងចក្រត្រូវជនសង្ស័យបាញ់មួយគ្រាប់ត្រូវចំក្បាលពីសៀតផ្កាខាងស្តាំធ្លាយមកក្រោយស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ប្រភពពីឈ្មោះ សូរ ឈន អាយុ៥៤ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់បានប្រាប់ឲ្យដឹងថា ត្រូវជាប្តីរបស់ជនរងគ្រោះបញ្ជាក់ទ្រព្យសម្បត្តិដែលបាត់បង់នោះរួមមានៈ មាស ២,៥តម្លឹង, ប្រាករៀល ២,៥០០,០០០រៀល, ប្រាក់ដុល្លារ ១,៧០០៕

Comments

comments