អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យប្រុសស្រី១៦នាក់ ទៅតុលាការ!

117

នៅម៉ោង០៨:០០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគឿងញៀន អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យប្រុសស្រី១៦នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន។ជនសង្ស័យប្រុសស្រីទាំង ១៦នាក់នោះមាន៖១/ ឈ្មោះ គាង សុវណ្ណា ភេទប្រុស អាយុ ៣៤ឆ្នាំ , ២/ ឈ្មោះ នុន សុខន ភេទប្រុស អាយុ ៣៨ឆ្នាំ , ៣/ ឈ្មោះ ចាន់ ដារ៉ារ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ , ៤/ ឈ្មោះ ញិល ប្រុស ភេទប្រុស អាយុ៣៧ឆ្នាំ , ៥/ ឈ្មោះ ឃឹម ម៉េងគង់ ភេទប្រុស អាយុ ៣១ឆ្នាំ , ៦/ ឈ្មោះ ឃាង គង់ធារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ , ៧/ ឈ្មោះ សួន ពិសាល ភេទប្រុស អាយុ២០ឆ្នាំ , ៨/ ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ អាយុ១៤ឆ្នាំ , ៩/ ឈ្មោះ សែប ឌៀប ភេទប្រុស អាយុ១៦ឆ្នាំ , ១០/ ឈ្មោះ ឈឿន សុខអែប ភេទប្រុស អាយុ២៦ឆ្នាំ , ១១/ ឈ្មោះ ឈុន ប៊ុន្នី ភេទប្រុស អាយុ ៣៤ឆ្នាំ , ១២/ ឈ្មោះ អន វុទ្ធា ភេទប្រុស អាយុ ២៨ឆ្នាំ , ១៣/ ឈ្មោះ ម៉ម សម្ភស ភេទស្រី អាយុ ២៤ឆ្នាំ , ១៤/ ឈ្មោះ ណេត ស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ , ១៥/ ឈ្មោះ សឺង ស្រីល័ក្ខ ភេទស្រី អាយុ ១៥ឆ្នាំ , ១៦/ ឈ្មោះ ផល ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំគួររំលឹកផងដែរថា ជនសង្ស័យទាំង១៦នាក់ ខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងបង្ក្រាបបានកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៦:៣០នាទី នៅចំណុច ផ្ទះមិនរៀបរយ ក្រុមទី៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

Comments

comments