ភ្នំពេញ៖ បុរសជាអ្នករត់ម៉ូតូអះអាងថាខ្លួនពោះម៉ាយក្រោយពីរត់ឌុបបានម៉ូយស្រ្តីម្នាក់ជិះប្រចាំយូរៗ១៥ថ្ងៃក្រោយបង្កាត់ភ្លើងស្នេហារហូតដល់ស្មោះស្ម័គនឹងគ្នាទីបំផុតសម្ព័ន្ធភាពស្នេហ៍បែត្របាញ់ជាធ្លុងមួយរស់នៅជាមួយគ្នាអង្កក្លាយជាបាយមិនយូរ មិនឃ្លាតឆ្ងាយរួមជាមួយពាក្យសន្យានឹងចូលស្តី តែខាងប្រុសចង់ដោះដៃទើបខាងស្រីដឹងជើងថាមិនស្រួលល្បួងនាំជិះទៅរកប៉ូលីសបែរជាខាងប្រុសចោទបំភ័ណ្ឌថាខាងស្រីចង់កៀបស៊ីម៉ូតូទៅវិញបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅមុខអធិការដ្ឋានខណ្ឌពោធិសែនជ័យ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ភាគីខាងប្រុសឈ្មោះ ញឹក រ័ត្ន អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើតភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត អះអាងថាខ្លួនជាបុរសពោះម៉ាយ លែងប្រពន្ធ។ចំណែកភាគីខាងស្រីមានឈ្មោះ អ៊ឹម ង៉ែត អាយុ២៣ឆ្នាំ មុខរបរចុងភៅហាង ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។តាមភាគីខាងស្រីបានឲ្យដឹងថាជិតមួយខែហើយដែលពួកគេស្គាល់គ្នាតាមរយៈម៉ូយប្រចាំជិះម៉ូតូឌុប អស់រយៈពេល១៥ថ្ងៃហើយ ក្រោយស្គាល់សុំស្រឡាញ់សុំស្នេហ៍រួមជាមួយពាក្យសន្យាខាងប្រុសខាងនឹងចូលស្តីដណ្តឹងទុកចិត្តនូវពាក្យលួងលោមទើបហ៊ានប្រគល់ខ្លួនប្រគល់ប្រាណតែផ្ទុយមកវិញ៣ទី៤ថ្ងៃក្រោយនេះខាងប្រុសចង់ដោះដៃលែងរវល់ព្យាយាមគេចវេសទើបល្បួងនាំទៅជួបបងប្អូននៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ហើយបង្ហួសចូលទៅប្តឹងប៉ូលីសអធិការដ្ឋានខណ្ឌពោធិសែនជ័យ កាលពីរសៀលថ្ងៃទី២៨ ខែសីហានេះតែម្តង ដើម្បីនិយាយគ្នាឲ្យដឹងសខ្មៅ ក្នុងចោទប្រកាន់បុរសខាងលើ គេចវេសមិនទទួលខុសត្រូវ រំលោភក្បត់ពាក្យសន្យា។ចំណែកភាគីខាងប្រុសវិញបានសារភាពរាយរាប់គ្រាផ្តើមស្នេហ៍ឲ្យដឹងថា កាលពីដើមខែសីហាខណៈដែលរត់ឌុបប៉ះចំម៉ូយស្រ្តីចុងភៅខាងលើឌុបឡើងចុះផ្សារទិញម្ហូបរហូតដល់ឲ្យលេខទូរស័ព្ទគ្នាទៅវិញទៅមកដោយមើលឃើញខ្លួនជាបុរសពោះម៉ាយនៅផ្ទះជួលម្នាក់ឯងនឹកមានអារម្មណ៍ចង់បង្កើតស្នេហ៍ថ្មីស្រីចុងភៅ ទើបទូរស័ព្ទសារភាពស្នេហ៍សុំស្រឡាញ់សុំស្នេហ៍និងសន្យាថា ចូលស្តីនាងយកធ្វើជាប្រពន្ធស្របច្បាប់បានខ្លួនប្រាណចំនួន៣លើក២លើកនៅផ្ទះសំណាក់ ១លើកទៀតនៅគេហដ្ឋានខាងស្រី ក៏ប៉ុន្តែមួយរយះនេះខ្លួនរត់ឌុបរកលុយមិនបានគិតថាខ្លាចចិញ្ចឹមគេមិនទើបប៉ុនប៉ងបញ្ឈប់ផ្តាច់ស្នេហ៍បែខាងស្រីនាំមកផ្ទះបងប្អូននៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ភ័យភិត ទើបប្រាប់ប៉ូលីសថា ខាងស្រីប៉ុនប៉ង គៀបស៊ីម៉ូតូ ។ក្រោយពីគូរស្នេហ៍ទាំង ប្រេះឆារស្នេហ៍ ឈានទៅរក ភាពបែកបាក់គ្នា និយាយមិនចុះសម្រុង ទើបប៉ូលីសនាំចូលប៉ុស្តិ៍ និយាយសម្របសម្រួលគ្នាដោយសន្តិវិធី ៕