ភ្នំពេញ៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្សពួក១០នាក់ ត្រូវបានកម្លាំង អន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ ចាប់បានភ្លាមៗ ពាក់ព័ន្ឋករណីចាប់បង្ខាំង និង គំរាមសម្លាប់នារីម្នាក់។ ករណីនេះខាងលើកើតឡើង បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល នៅក្បែរសួនកាណាឌីយ៉ា ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី១ឈ្មោះអម អេ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបមិនពិតប្រាកដ មុខរបមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ទី២ឈ្មោះ ព្រាប ណុយ ភេទប្រុសអាយុ២៣ឆ្នាំ ជាអ្នកកាន់ដាវសាំម៉ូរៃ។ទី៣ ឈ្មោះវេប វៃ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបលក់សាច់ជ្រូកនៅផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ចំណែកប័ក្ខពួកផ្សេងទៀតបានគេចខ្លួនបាត់អស់។ សមត្ថកិច្ចបានអោយដឹងថា ដោយទទួលបានបណ្តឹងតាមទូរស័ព្ទនៅម៉ោង ២២ និង ០០នាទីថាមានកាបង្ខាំងមនុស្សនៅក្នុងបន្ទប់ភ្លាម កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ បានចុះទៅដល់ទីតាំងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដាវសាំម៉ូរ៉ៃ១ដើម ចំណែកបក្ខពួកផ្សេងទៀតគេចខ្លួនអស់។ចំណែកនារីរងគ្រោះឈ្មោះលីសៀងមួយ អាយុ២១ឆ្នាំ មុខរបកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើង មានស្រុកកំណើតភូមិឆ្អឹងជំនី ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ បើតាមចំឡើយសារភាពរបស់ឈ្មោះព្រាប ណុយ បានអោយដឹថា នៅមុនពេលកើតហេតុឈ្មោះម៉ាប់បានហៅរួបគេនិងប័ក្ខចំនួន១០នាក់បានមកប្រជុំគ្នានៅដីវាលក្រោយសួនការណាឌីយា បំណងទៅកាប់ប្រុសស្នេហ៍នារីគ្រោះដែលត្រូវជាអតិតសង្សាចាស់ខណះទៅដល់បន្ទាប់នារីរងគ្រោះដោយមិនឃើញបុរសជាសង្សារថ្មីនាងក៏ចាក់សោខាងក្រៅ។ក្រោយមកស្រាប់តែកម្លាំងសមត្ថកិច្ចចុះទៅដល់និងធ្វើការឃាត់ខ្លួន៣នាក់ចំណែកប័ក្ខដឹងខ្លួនទាន់ក៏គេចខ្លួនបាត់អស់។បច្ចុប្បន្នក្រុមជនសង្ស័យទាំង៣នាក់កំពុងសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចាត់ការបន្តតាមនិតិវិធី ៕
ព័ត៌មានជាតិ បង្ខាំងនារីម្...