ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ១កន្លែងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់និងនារីម៉ាស្សា៦នាក់។ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង០៨និង៤០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ប៉ូលីសបានអោយដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ម៉េ ស៊ីថា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងរំដោះនារីម៉ាស្សាបានចំនួន៦នាក់។តាមប្រភពព័ត៌មានពីប៉ូលីសបានអោយដឹងទៀតថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះកម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវឃើញថាទីតាំងខាងលើនេះបើកហាងម៉ាស្សា កោសជប់ មានបង្កប់បំរើសេវាផ្លូវភេទឃាត់ខ្លួននារីរងគ្រោះចំនួន៦នាក់និងស្រ្តីមេការម្នាក់ជាជនជាតិខ្មែរ មានបង្កប់បំរើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យមិនទាន់ប្រើចំនួន៣ប្រអប់តូចសំបកស្រោមប្រើរួចចំនួន៣ និងប្រអប់ចំនួន១។បច្ចុប្បន្នស្រ្តីដែលជាមេការ(ម្ចាស់ទីតាំង) ព្រមទាំងវត្ថុតាង ត្រូវបានប៉ូលីសនាំទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ចាត់ការទៅតាមផ្លូវច្បាប់។ចំណែកនារីរងគ្រោះទាំង៦នាក់ត្រូវបានប៉ូលីសប្រគល់ជូនខាងសង្គមកិច្ចដើម្បីមកទទួលធ្វើការអប់រំ៕