រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅឃ្លាំងស្តុកកន្ទួកដែលស្ថិតនៅតាមបណ្តោយផ្លូវលំ ក្រុម២ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានម្ចាស់ឈ្មោះ ស៊ាន់ លន់ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរអ្នកចិញ្ចឹមត្រី ឃ្លាំងស្តុកកន្ទួកជាប្រភេទសំណង់ឈើប្រក់ស័ង្កសី ទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១៥ម៉ែត្រ ឯទំហំនៃការខូចខាតមានឆេះកន្ទួកអស់ចំនួន០៧តោននឹងរោងធ្វើចំនីត្រីអស់ទាំងស្រុងដោយមូលហេតុបណ្តាលមកពីឆេះចេញពីចង្ក្រានកូរកន្ទួក។ ក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាមរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញទៅពន្លត់ចំនួន០៤ គ្រឿងប្រើប្រាស់ទឹកអស់០៥រថយន្តស្មើនឹង២០ម៉ែត្រគូប ។ អគ្គីភ័យខាងលើបានពន្លត់ចប់សព្វ គ្រប់នៅម៉ោង០៦ និង០០នាទី ព្រឹកនាថ្ងៃខែឆ្នាំដដែល ដោយមិនបន្តឲ្យឆេះរាលដាលដល់ផ្ទះនៅក្បែជិតខាង និងពុំមានមនុស្សរងរបួស ឬស្លាប់ឡើយ ៕