ជម្លោះគូស្នេហ៍នៅតុលាការស្រីចោទខាងបុរសថាស៊ីឆ្អែតចង់ដោះដៃតែប្រុសថាមានទៅអស់ព្រហ្មចារីឯណា

155

ភ្នំពេញ៖ យុវតី​ដ៏ស្រស់ស្អាតវ័យ២១ឆ្នាំ​​ម្នាក់បាន​បាក់ចិត្ត​លង់​ស្នេហ៍​បុរស​ម្នាក់​ដោយសារ​ពាក្យ​ផ្អែមល្ហែម​លួងលោម​ថា ​នឹង​យក​នាង​ជា​គូ​អនាគតទីបំផុតនាងក៏លង់ខ្លួនបូជា​ប្រាណ​អស់​រយៈពេល៥ឆ្នាំ​តែ​ប្រុស​សង្ហា​ហាក់​ធ្វើ​ព្រងើយកន្តើយ មិន​រៀបការ​ឬ​សែនព្រេន​អ្វី​ដើម្បី​យក​រូបនាង​ជា​ភរិយា​ពេញមុខ​មាត់​ឡើយ ទើប​ធ្វើ​ឲ្យ​នាងមិនអាច​ទ្រាំ​បាន ក៏​អូស.ក ប្រុស​បោកឡើង​សាលាសង្កាត់​ ដើម្បី​ដោះស្រាយ​គ្នា​តាមច្បាប់។ នារី​រងគ្រោះ​រឿង​ស្នេហា​នោះ​មានឈ្មោះ សាន់ ចាន់​ដា អាយុ២១ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​បន្ទប់​ជួល​ក្នុង ភូមិអូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​សន្ទុក ខេត្តកំពង់ធំ។ ចំណែក​ភាគី​ខាង​ប្រុស​ដែល​ចង់​ដោះដៃ​ចោល​គូស្នេហ៍ មានឈ្មោះ ភឿន សិទ្ធ អាយុ២២ឆ្នាំ អតីត​កម្មករ​រោងចក្រ​ជាមួយគ្នា​​ បច្ចុប្បន្នប្រកប​របរ​លក់​ក្រួច​អាំង ស្នាក់នៅ​ម្តុំ​ផ្សារ​អូរ​ដឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។ នាង​ចានដា បានប្រាប់ថានាង​ស្រឡាញ់គ្នា​ជួយ​បុរស​កំហូច​នោះ​អស់៥ឆ្នាំ​ហើយ ពីដំបូង​បាន​ស្គាល់គ្នា​ខណៈពេល​ធ្វើការ​ក្នុង​រោងចក្រ​ជាមួយគ្នា ក្រោយមក​ក៏មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា រហូត​ឈានដល់​ការប្រគល់​ខ្លួនប្រាណ​និង​ព្រហ្មចារីឲ្យ​ប្រុស​ស្នេហ៍ដើម្បី​បញ្ជាក់​ទឹកចិត្ត​ស្នេហ៍​ស្មោះ​ចំពោះ​ប្រុស​ស្នេហ៍​ខ្លួន។ តែ​មិន​នឹកស្មានថា​ក្រោយពេល​ឆ្អែតឆ្អន់​ហើយ ប្រុស​ស្នេហ៍​កំហូច​ចង់​ដោះដៃ ហាក់​ធ្វើ​ព្រងើយ តោះតើយ មិន​ចង់​ទទួលខុសត្រូវ​ពាក្យ​ដែល​ខ្លួន​ធ្លាប់​សន្យាថា នឹង​រៀបការ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា។ ក្រោយមក​ខាង​ប្រុស​ក៏បាន​លាឈប់​ពី​ការងារ​ក្នុង​រោងចក្រ ហើយ​ឈប់​រស់នៅ​នឹង​បន្ទប់​ជួល​ចាស់គេច​មុខ​ពី​នាង ហើយ​មក​ប្រកប​របរ​រកស៊ី​លក់​ក្រួច​អាំង។ លុះដល់​ថ្ងៃខែ​ឆ្នាំ​ខាងលើ​ទើប​នាង​ប្រទះឃើញ​ខាង​ប្រុស​កំពុង​លក់​ក្រួច​អាំង​នៅ​ម្ដុំ​ផ្សារ​អូរ​ដឹ​ម ក៏​នាំគ្នា​អូស.ក ចូល​សាលាសង្កាត់​ដើម្បី​ដោះស្រាយ​តាមច្បាប់។ចំណែក​សាមីខ្លួន​ខាង​ប្រុស​បាន​ឲ្យ​ដឹងថា ពួកគេ​គ្រាន់តែ​ស្រឡាញ់គ្នា​ធម្មតា មិន​ដល់​ថ្នាក់​ស៊ីជម្រៅ​បាន​ខ្លួនប្រាណ​ឬ​ព្រហ្មចារី​អ្វី​ឡើយ។ តែ​សម្ដី​ខាង​ប្រុស​នេះ​ត្រូវ​ភាគី​ខាង​ស្រី​ច្រានចោល​ទាំងស្រុង ហើយ​ថាវា​គ្រាន់តែ​ជាការ​ដោះសា​យករួចខ្លួន​របស់​ភាគី​ខាង​ប្រុស​ប៉ុណ្ណោះ។ ភាគី​ខាង​ស្រី​បាន​បន្តថា បំណាច់​លះបង់​ទាំង​កាយ​ទាំង​ចិត្ត​អស់​រយៈពេល៥ឆ្នាំ​ហើយ ខាង​ប្រុស​មិនអាច​ដោះដៃ​បាន​ដោយងាយៗនោះឡើយ។ នេះ​ជា​ពាក្យសម្ដី​ដែល​ពួកគេ​ប្រកែក​គ្នា នៅមុខសាលាសង្កាត់​មុន​ចូល​ដោះស្រាយ ប៉ុន្តែ​លទ្ធផល​យ៉ាងណានៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ៕

Comments

comments