យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុកគ្រឿងញៀន

554

ស្រុកស្អាង៖ យុវជនម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ត្រើយស្លាឃាត់ខ្លួនពេលកំពុងដើរល្បាតកាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៧ វេលាម៉ោង២១នឹង២០នាទីពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចចំការស្វាយ  ស្ថិតនៅភូមិ ព្រែកតាឯក  ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យចំនួន០១នាក់ឈ្មោះ ផល្លីចាន់ ដារា ( ញ៉ាញ់ )  ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រែកតាឯក  ឃុំត្រើយស្លា  ស្រុកស្អាង ខេត្តកណ្តាល មុខរបរប កសិករ( ឃាត់ខ្លួន )។  វត្ថុតាងចាប់យក រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន០១កញ្ចប់ដបទឹកសុទ្ធពណ៌ស  ចំនួន ០១ដែលមានទឹកកន្លះដប ទុយយោជ័រ ចំនួន០២ ពណ៌ក្រហម។ សមត្ថកិច្ចបានអោយដឹងថា នគរបាលប៉ុស្តិ៍ត្រើយស្លាបានល្បាតក្នុងភូមិសាស្រ្តដល់ចំនុច ចំការស្វាយ ស្ថិតនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាលបានជួប ឈ្មោះ  ផល្លី ចាន់ ដារា ( ញ៉ាញ់)សង្ស័យក៏បានធ្វើការត្រួតពិនិត្យឃើញគ្រឿងញៀន( ម៉ាទឹកកក )ចំនួន០១កញ្ចប់ និងសំភារះសំរាប់ប្រើប្រាស់ បានឃាត់ខ្លួនរួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បី ធ្វើសុំណុំរឿងតាមនិតីវិធី។

Comments

comments