កម្មករដួលសន្លប់ជិត100នាក់នៅក្នុងរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង

145

កោះកុង៖ កម្មករជិត១០០ធ្វើការនៅរោងចក្រ kkn ៣ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង បានដួលសន្លប់ដោយសារសម្លេងកណ្ដឹងសុវត្តិភាព នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ប្រធានមន្ទីបណ្ដុះបណ្ដាល និងវិជ្ជាជីវៈខេត្តកោះកុងលោកយក់ សង្វាត បានអោយដឹង ថាការដួលសន្លប់នៅ kkn ៣ នេះបណ្ដាលមកពីកណ្ដឹងសុវត្តិភាព តែមិនបានដឹងថាកណ្ដឹងនោះរោ ដោយមូលហេតុអ្វីនោះទេ។ លោកបានបន្ថែមទៀតថា ការដួលសន្លប់នៅkkn ៣ នេះមានកម្មករការនីចំនួន៩២នាក់មានប្រុសម្នាក់ បានយកមកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្ត កោះកុង បានធូស្បើយអស់ហើយ មិនមានអ្នកគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

Comments

comments