(ប៉េកាំង)៖ ទីបំផុតក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គេង ហ្សង (Geng Shuang) បានថ្លែងច្បាស់ៗថា វាជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិសុខ និងស្ថិរភាពជាតិ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្តិច នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០១៧៕