ខេត្តព្រៃវែង៖ ស្រីក្រមុំម្នាក់ត្រូវបានក្រុមជនអន្ធពាលពីរនាក់រាបអន្ទាក់ចាប់រំលោភបានសម្រេចកាលពីវេលាម៉ោង៨នឹង៣៥នាទីយប់ថ្ងៃទី០៤កន្លទៅ។ មូលហេតុ: នៅល្ងាចថ្ងៃខាងលើក្រុមគ្រួសារជនរងគ្រោះបានបាត់សត្វក្របីហើយក៏បានបបួលកូនស្រីក្រមុំដើររកទាំងយប់ក្រែងបានឃើញសត្វក្របីខ្លួនវិញលុះដើររកកាន់តែឆ្ងាយលង់ទៅៗដើរមកដល់គីឡូម៉ែត្រខាងកើតព្រំប្រទល់ឃុំជាងដែកនិងឃុំពាមបន្ធារមានចំងាយ១០០មដែលស្ថិតនៅក្នុងភូមិបឹងក្រទឹប ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បើតាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថាក្រមុំរងគ្រោះមានឈ្មោះសុន ស្រីអូន អាយុ២១ឆ្នាំ មានលំនៅភូមិតាកែវ ឃុំពាមមន្ធារ ស្រុកកំពង់ត្របែក នៅពេលដែលម្ដាយនិងកូនកំពុងតែដើរដល់ចំណុចដែលក្រុមជនអន្ធពាលបានរាបអន្ទាក់ចាប់ម្ដាយនិងកូននោះគ្រាន់មកដល់ចំណុចនេះភ្លាមជនសង្ស័យទាំងពីស្ទុះទៅចាប់ម្ដាយទុកម្នាក់ទៀតក៏បានចាប់កូនស្រីរបស់ខ្លួនរំលោភទាល់តែបានសម្រេចតែម្ដង។ បើតាមប្រសាសន៍លោកអធីការសួនសំអឿនថានេះជាការរៀបចំវិធីក្នុងការសម្រេចបំណងរំលោភសេពសន្ធវៈដោយម្នាក់ចាប់ម្ដាយនិងម្នាក់ចាប់កូន។ នៅក្រោយពេលកើតហេតុដោយមានការសង្ស័យសមត្ថកិច្ចប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះខេន សុគុម ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកចាប់ម្ដាយទុកចំណែកម្នាក់ជាអ្នកចាប់រំលោភកូនបានសម្រេចមានឈ្មោះឌែង ភេទប្រុស អាយុ២៨ឆ្នាំ អ្នកទាំងពីមានទីលំនៅភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រីឯជនដៃដល់បានរត់បានស្រមោលហើយចំណែកឯជនរងគ្រោះក្នុងអំពើអសីលធម៌នេះរូបនាងបានប្រាប់សមត្ថកិច្ចថាសូបឲ្យសមត្ថកិច្ចតាមចាប់ជនដៃដល់ឲ្យបាន។ ទោះជាយ៉ាងនេះក្ដីក្រុមសមត្ថកិច្ចនៅរងចាំការធ្វើកោសលវិច្ឆ័យពីគ្រូពេទ្យសិនហើយនិងសន្យាមិនឲ្យជនអសីលធម៌ឈ្មោះឌែងនេះរួចខ្លួនបានទេត្រូវតែតាមចាប់យកមកផ្ដន់ទារទោសតាមមាត្រាច្បាប់ឲ្យខានតែបាន៕