នគរបាលឃាត់ខ្លួនជនសង្ស័យ០២នាក់រកឃើញថ្នាំញៀន២៥កញ្ចប់

244

 ស្រុកស្អាង: ជនសង្ស័យសេពគ្រឿងញៀន០២នាក់ ត្រូវបាននគរបាលប៉ិស្តិ៍ត្រើយស្លាឃាត់ខ្លួន រួមជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២៥កញ្ចប់ត្រូវបានដកហូតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះកាលពីវេលាម៉ោង១០នឹង០៥នាទីនៅចំនុចចំការស្វាយ  ស្ថិតនៅភូមិពោធិ៍កណ្តាល  ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យចំនួន០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ ១ -ស្រ៊ីណាគ្រី  ( ក្រឹម )  ភេទប្រុស អាយុ៣៤ ឆ្នាំ នៅភូមិពោធិកណ្តាល ឃុំត្រើយស្លា  ស្រុកស្អាង ខេត្តកណ្តាល មុខរបរប កម្មករ( ឃាត់ខ្លួន )២ – ឈ្មោះ ឆាប វិ ឆៃ ( វែង )ភេទប្រុសអាយុ ២៨ឆ្នាំ នៅភូមិ ពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរជាងផ្សារដែក។ វត្ថុតាងចាប់យក រួមមាន៖ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន២៥កញ្ចប់តូច ទូសព្ឌ័ ម៉ាក់ ណូគា ពណ៌ ខ្មៅ ចំនួន០១គ្រឿង និងសំភារះសំរាប់ប្រើប្រាស់មួយចំនួនទៀត។ សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុកំលាំងនគរប៉ុស្តិ៍ត្រើយស្លាបានទទួលពត៌មានថាមានការចែកចាយគ្រឿងញៀននៅក្នុងចំការស្វាយស្ថិតនៅ ភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាលពេលនោះកំលាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់ក៏បានជួបនិងឈ្មោះ ស្រ៊ីណាគ្រី (ក្រឹម )និងឈ្មោះ ឆាប វិឆៃ ក៏បានធ្វើការត្រួតពិនិត្យឃើញគ្រឿងញៀន( ម៉ាទឹកកក )ចំនួន២៥កញ្ចប់ និងសំភារះសំរាប់ប្រើប្រាស់ បានឃាត់ខ្លួនរួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បី ធ្វើសុំណុំរឿងតាមនិតីវិធី។

Comments

comments