បុរម្នាក់របួសធ្ងន់ដោយសារជិះម៉ូតូបុកឡាន

170

តាកែវ ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីបានបើកបរម៉ូតូពេលយប់យ៉ាងលឿនទៅបុកជាមួយរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសទិសគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺម៉ោង៣នឹង៣០នាទីកាលពីថ្ងៃទី០៥ ម្សិលមិញ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ស្ថិតក្នុងភូមិក្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ បើតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកបាទីឲ្យដឹងថា ជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូទៅបុកជាមួយរថយន្តនោះមានឈ្មោះ ភូន វិចិត្រ្ត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។  ជនរងគ្រោះបើកបរម៉ូតូម៉ាក ZoomerX ពាក់ស្លាកលេខភ្នំពេញ1GF-7318 ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 3A-0043 ដែលបើកបរមកពីទិសខាងត្បូង។ របាយការណ៍ដដែលបញ្ជាក់ថា អ្នកបើកបររថយន្តបានរត់គេចបាត់ស្រមោលហើយក្រោយពេលកើតហេតុ។ បច្ចុប្បន្នជនរងគ្រោះខាងលើត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែករថយន្ត និងម៉ូតូត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

 

 

Comments

comments