កំពង់ឆ្នាំង៖ កងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៥០០ បានបង្ក្រាបរថយន្តក្រុង ក្រុមហ៊ុន បូព៌ាអាស៊ី ដឹកអ្នកដំណើរដែលបានលួចដឹកសត្វព្រៃខុសច្បាប់មួយគ្រឿង នៅថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៧នេះធ្វើដំណើរតាមផ្លូវជាតិលេខ៥ត្រង់ចំណុច ភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។ ក្នុងប្រតិបត្តការនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាកឈ្មោះជឹម សិទ្ធ ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរបើកបររយថយន្ត រស់នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងបានចាប់យកវត្ថុតាងរួមមាន៖ រថយន្ត០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3D.1105 អណ្តើកចំនួន11ក្បាល ស្មើរ10គីឡូក្រាម សត្វស្រពោជចំនួន03ក្បាល ពស់ចាន់ល្មម 29គីឡូក្រាម ពស់ថ្លាន់ 24គីឡូក្រាម ពស់វែក 30គីឡូក្រាម ពស់សាំងសឺ 53គីឡូក្រាម។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាច ដើម្បីចាត់ការបន្តតាមនិតិវិធី។