ក្រុងតាខ្មៅ៖ កងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននឹង កងកម្លាំងអន្តរាគមពិសេសក្រុងតាខ្មៅល្បាតឃើញគួរអោយសង្ស័យក៏ឃាត់ខ្លួនសួរនាំនឹងឆែកឆេរកឃើញគ្រឿងញៀន២កញ្ចប់ ថ្ងៃមិ្សលមិញ នៅចំណុចលើផ្លូវជាតិលេខ២ មុខការ៉ាសសាំង តូតាល ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ រស់ ភក្តី ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៩ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញមុខរបរ កម្មដឹកក្រណាត់ (ឃាត់ខ្លួន) វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ០២កញ្ចប់ តូច១ ធំ១ និងម៉ូតូ ០១គ្រឿងC125 សេរី២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-5039 ទូរសព បីគ្រឿងម៉ាកNoKIA ចុចពិល ១ គ្រឿង ប្រាក់៣០,៨០០រៀល។ សមត្ថកិច្ចបានអោយដឹងថា នៅវេលាកើតហេតុដូចខាងលើកម្លំាងផ្នែកប្រឆាំងគ្រឿងញៀននិងកម្លាំង អន្តរាគមន៍ពិសេសក្រុងតាខ្មៅ ល្បាតក្នុងភូមិសាស្រ្តក្រុង ឃើញជនសង្ស័យកំពុងតែជិះម៉ូតូនៅកន្លែងកើតហេតុ។ កម្លាំងយើងទៅដល់ទីនោះដោយមានការសង្ស័យហៅឃាត់ដើម្បីត្រួតពិនិត្យស្រាប់តែ ប្រទះឃើញថ្នាំញៀនលាក់ទុកកាន់នៅក្នុងដៃរបស់ជននេះតែម្តង។ ហើយបានឆ្លើយសារភាពថា ថ្នាំញៀនខាងលើពិតជារបស់ខ្លួនមែន ដោយបានទៅទិញនៅម្តុំបឹងឈូកពេទ្យលោកសង្ឃ ពីមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ ក្នុង តម្លៃ១០០$ ក្រោយមកកំលាំងសមត្ថកិច្ច យើងក៏បានឃាត់ខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងបញ្ជូនមកកាន់ផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។