ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី០៦ម្សិលមិញ នៅវេលាម៉ោង ១៨:៣០នាទី ចំណុចភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ច.ត.ស ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រីឯជនសង្ស័យឈ្មោះ ចាន់ ឃោសុខ ភេទប្រុស អាយុ២១ ឆ្នាំជនជាតិ ខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ សមត្ថកិច្ចបានអោយដឹងថារឿងស្នេហាស្រីប្រកាន់ប្រុសប្រកែកនេះកន្លងមកជនរងគ្រោះ និងជនសង្ស័យបានទាក់ទងគ្នា តាមរយៈ Facebook បន្ទាប់មកបានទំនាក់ទំនងគ្នាតាមទូរស័ព្ទលក្ខណះជាសង្សារ។ លុះអំឡុងខែមិថុនា ឆ្នាំ ២០១៧ វេលាម៉ោង ១០:៤០នាទីជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះដែលធ្វើការនៅភ្នំពេញឲ្យមកចូលរួមបុណ្យសពរបស់អ៊ុំជនសង្ស័យរហូតដល់ ម៉ោង១១:០០នាទីជនសង្ស័យបាននាំជនរងគ្រោះចូលផ្ទះសំណាក់(ស្វាយជ្រុំ) ហើយបាន រួមភេទជាមួយជនរងគ្រោះបានសម្រេចចំនួន០១ដង។ លុះដល់ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១១:៣០នាទី ជនរងគ្រោះបានទូរស័ព្ទហៅជនសង្ស័យឲ្យមកឌុបទៅដើរលេងនៅក្នុងក្រុមហ៊ុន 7NG ពេលដើរលេងនោះ បាននាំគ្នាផឹកស្រា រហូតដល់ម៉ោង ១៦:៣០នាទី បាននាំគ្នាត្រឡប់មកផ្ទះ ឈ្មោះ លក្ខ័ នៅភូមិព្រែក្របៅទី១ ឃុំព្រែកអំពិល ហើយបាននាំគ្នាផឹកស្រាបន្តទៀត ពេលនោះជនរងគ្រោះមានសភាពស្រវឹងស្រា។ ដល់វេលាម៉ោង ១៨:០០នាទី ជនសង្ស័យបានឌុបជនរងគ្រោះ ចូលផ្ទះសំណាក់ (ឡាក់គី) ភូមិបារាជ ឃុំស្វាយជ្រុំ ហើយបានរួមភេទបានសម្រេចចំនួន ០១លើកទៀត បន្ទាប់មកជនសង្ស័យបានឌុបជនរងគ្រោះបានមកផ្ទះវិញ។ លុះដល់ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៦:០០នាទី ឪពុកជនរងគ្រោះបានដឹងហេតុការណ៍នេះ រួចបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកអំពិល កម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យ បញ្ជួនមកអធិការដ្ឋាន នគរបាលស្រុកបន្តចាត់ ការតាមនីតិវិធី។