ខេត្ដកំពង់ស្ពឺ ៖ នៅថ្ងៃនេះវេលាម៉ោង១២-០០ នាទី កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទងបានឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២ នាក់ នៅចំណុចភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំតោងទង។ ជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនមាន ១-ឈ្មោះ សន ពិសី (ចក់) ភេទប្រុស អាយុ៣០ឆ្នាំ ២-ឈ្មោះ ម៉ុន ពិសិដ្ឋ (យួន) ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់នៅចំណុចខាងលិចភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដកហូតបានវត្ថុតាង រួមមាន ៖ ម៉្សៅក្រាមព៌ណស សង្ស័យថាគ្រឿងញៀន ចំនួន ២ កញ្ចប់ (ខ្នាតមធ្យម) ម៉ូតូកញ្ចាស់ ចំនួន ១គ្រឿង ទូរស័ព្ទ ចាស់ៗចំនួន ២គ្រឿង និងសម្ភារៈសម្រាប់ច្រកគ្រឿង ញៀន ចំនួន ១ ។ សមត្ថកិច្ចបានអោយដឹងថារួមជាមួយវត្ថុតាងខាងលើ មុខសញ្ញាបានឆ្លើយសារភាពថាពិតជាថ្នាំញៀនរបស់ខ្លួនពិតប្រាកដមែន។ មុខសញ្ញានិងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅការិ.នគរបាលប្រឆាំងគ្រឿងញៀនខេត្ត ចាត់ការបន្ដ។