រាជធានីភ្នំពេញ៖ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង២១ និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិរោធ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅមុខដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះង្បៀង យ៉ាំងដៀ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយដកហូតវត្ថុតាងបាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញឿន) ចំនួន០៤កញ្ចប់ថង់តូច ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕