ពោធិ៍សាត់ៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននៅវេលាម៉ោង១៨និង៥០នាទី នាថ្ងៃទី៦ខែនៅត្រង់ចំណុចផ្លូវលោក ស្ថិតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធី៍សាត់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ។ សមត្ថកិច្ចនគរបាលមូលដ្ឋានលោកវរសេនីយ៍ទោ នាង វុធ អធិការស្រុកបាកានបានប្រាប់ឱ្យដឹងនៅថ្ងៃនេះថា ការចាប់ខ្លួនជនសង្ស័យឈ្មោះព្រាប ធីណា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំខាងលើគឺសមត្ថកិច្ចធ្វើឡើងតាមការល្បាតកម្លាំងដើម្បីការពារមូលដ្ឋានដោយសហការណ៍ជាមួយកម្លាំងការពារសហគមន៍ ខណៈពេលសមត្ថកិច្ចល្បាតដល់ចំណុចផ្លូវលោក ប្រទះឃើញជនសង្ស័យព្រាប ធីណា ឈរក្បែរម៉ូតូរបស់ខ្លួនម៉ាកបុកស័រពណ៌ក្រហមជនសង្ស័យ ក្រោយពីឃើញសមត្ថកិច្ចមានអាកប្បកិរិយាមិនប្រក្រតី ខុសពីពលរដ្ឋដ៏ដៃ ក៏ធ្វើការពិនិត្យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកដែលជនសង្ស័យដាក់ក្នុងកែបម៉ូតូចំនួន៩ កញ្ចប់តូច ដកហូតម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពចែកចាយសារធាតុញៀនខុសច្បាប់ចំនួន១គ្រឿង យកមកកាន់អធិការដ្ឋាននគរបាលស្រុក។ ក្រោយពេលសមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះព្រាប ធីណា បានសារភាពប្រាប់សមត្ថកិច្ចថាថ្នាំញៀន០៩កញ្ចប់នេះគឺជាថ្នាំរបស់ខ្លួនយកមកលក់បន្ត ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។