ជនសង្ស័យ ០៥នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបជាមួយម៉ាទឹកក១១កញ្ចប់

298

កាលពីថ្ងៃម្សិលមិញ  នៅចំណុចដីឡូដ៏ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លូនជនសង្ស័យ ០៥នាក់ ពាក់ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ១១កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យទាំង ០៥នាក់នោះមាន៖ ១/ ឈ្មោះ សំ សុវណ្ណ ភេទប្រុស អាយុ ២០ឆ្នាំ , ២/ ឈ្មោះ យឹម ស៊ីដេត ភេទប្រុស អាយុ ២២ឆ្នាំ , ៣/ ឈ្មោះ យឹម រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ , ៤/ ឈ្មោះ ជា វិសាល ភេទប្រុស អាយុ ៣៦ឆ្នាំ , ៥/ ឈ្មោះ យួ រតនៈ ហៅអាម៉ៅ ភេទប្រុស អាយុ ២១ឆ្នាំ។ បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

Comments

comments