កែឆ្នៃផាវខុសបច្ចេកទេសបណ្ដាលអោយផ្ទុះស្លាប់ពីរនាក់និងរបួសពីរនាក់!!

324

កណ្ដាលៈ ក្មេងប្រុសពីរក្នុងចំណោមបួននាក់បានស្លាប់នឹងកន្លែងកើតហេតុក្នុងករណីផ្ទុះផាវដែលកែរឆ្នៃខុសបច្ចេកទេសករណីដែលរន្ធត់នេះកើតឡើងនៅភូមិពោធិដុះ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ប្រភពពីរសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានចំនួន០៤នាក់ ទី១.ឈ្មោះប៉ុន សម្បត្តិ ភេទ ប្រុសអាយុ១៣ឆ្នាំ​ មុខរបរសិស្ស(ស្លាប់) ទី២.ឈ្មោះវៃ វី ភេទប្រុស អាយុ១១ឆ្នាំ មុខរបរៈសិស្ស(ស្លាប់) ទី៣.ឈ្មោះប៉ុន សុខុន ភរទប្រុស អាយុ១៦ឆ្នាំ មុខរបរៈសិស្សរបួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ នឹងទី៤.ឈ្មោះមឿន សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរៈសិស្ស របួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរព្រះកុសុមះដូចគ្នាអ្នកទាំងបួននាក់រស់នៅភូមិកើតហេតុខាងលើ។ វត្ថុតាងរួមមានសំបកប្រអប់ផាវគ្រប់បែកចំនួន៥ដង ផាវកំជ្រួចចំនួន១សំបកកាវបិទទុយោចំនួន១ និងដែកកេះពណ៌ខៀវចំនួន១សំបកកំប៉ុងស្រាបៀហ្គេនស្បឺតនិងកំទិចទុយោជ័រពណ៌ខៀវ។ ប្រភពបានបន្តទៀតថាមុនពេលកើតហេតុថ្ងៃទី១០.០៩.២០១៧ក្មេងរងគ្រោះទាំងបួននាក់ខាងលើបានយកផាវមកកែឆ្នែ   លុះដល់វេលាម៉ោង១៩.១០នាទីពេលកែឆ្នៃនោះខុសបច្ចេកទេសក៏បណ្ដាលអោយផ្ទុះស្លាប់ក្មេងរងគ្រោះចំនួនពីរនាក់របួសពីរនាក់រួចហើយក្រុមគ្រួសារក៏បានរាយការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណះកម្មការពិនិត្យរួមមាន៖កម្លាំងជំនាញខេត្ត កម្លាំងជំនាញស្រុក កម្លាំងប៉ុសិ៍ត អាជ្ញាធរមូលរដ្ឋានបានពិនិត្យទៅលើសាកសពរួមមាន ១.សាកសពឈ្មោះវៃ វី សាកសពមានកំពស់១.៤០mសាកសពមានសម្បុរស្រអែមសក់រួញមានស្នាមរបួសលើក្បាលជង្គង់ខាងស្តាំមានស្នាមដាច់រលាត់មុតជ្រៅក្រោមភ្នែកគោ ជើងខាងស្តាំ ចុងភ្លៅជើងខាងឆ្វេងនិងលើក្បាលជង្គង់មានស្នាមមុតសុះ ២.សាកសពឈ្មោះប៉ុន សម្បត្តិសាកសពមានកំពស់១.២៥mសាកសពមាន សម្បុរស្រអែមមានស្នាមរបួសលើពងស្វាសចុងដៃខាងឆ្វេងមានស្នាមដាច់រលាត់ដើមដៃខាងឆ្វេងមានស្នាមរោលខ្លោចនិងដាច់រលាត់លើស្មងជើង បាក់ខ្ទេចឆ្អឹងសាកសពទាំងពីរពិតជាស្លាប់ដោយសារកែឆ្នៃផាវខុសបច្ចេកទេសបណ្ដាលអោយស្លាប់ប្រាកដមែនក្រោយពេលពិនិត្យរួចបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Comments

comments