សមត្ថកិច្ចស្រុកលើកដែកឃាត់ក្រុមក្មេងទំនើង២នាក់ក្នុងចំណោម៧នាក់ពីបទហឹង្សា

209

ស្រុកលើកដែក៖  យុវជន២នាក់បានរងរបួសក្នុងអំពើហឹង្សាមួយដែលបង្កឡើងដោយក្រុមក្មេងទំនើង បង្ករឿងធ្វើអោយបាត់សណ្ដាប់ធ្នាប់នឹងផ្អើលឆោឡោដល់អ្នកជិតខាងហេតុការណ៍នេះបានកើតឡីងកាពីថ្ងៃទី១០.០៩.២០១៧ វេលាម៉ោង ២០:១០នាទីម្សិលមិញនៅចំនុចៈ មុខផ្ទះរបស់ជនរងគ្រោះ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ តាមរបាយការណ៍ពីសមត្ថកិច្ចនៅថ្ងៃនេះបានអោយដឹងថាក្រុមជនសង្ស័យ ជាក្មេងទំនើង មានគ្នា០៧នាក់ ១.ឈ្មោះ សម្បត្តិ ទូច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល(ឃាត់ )២.ឈ្មោះ ទូច សេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុខាងលើ(ឃាត់) ៣.ឈ្មោះ ភក្រ័ គឹមហាក់ ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុខាងលើ(ឃាត់) ៤.ឈ្មោះ ឃឿន លីហ៊ាង ហៅអាំ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិឃុំកើតហេតុខាងលើ (គេចខ្លួន) ៥.ឈ្មោះ វ៉ុន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ស្រុកលើកដែក(គេចខ្លួន)  ៦.ឈ្មោះ រ៉ា ភេទប្រុស នៅភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក(គេចខ្លួន) ៧.ឈ្មោះ ឈា ហ៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក (គេចខ្លួន)ភាគីរងគ្រោះ០២នាក់ ១.ឈ្មោះ យ៉ុន ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុ (ពុំមានស្នាកស្នាមរងរបួស) ២.ឈ្មោះ យ៉ុន សុខចេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុ រងរបួសត្រង់គល់ត្រចៀក ខាងឆ្វេងផ្នែកក្រោយស្នាម ដាច់ស្រាល។វត្ថុតាងចាប់យក ម៉ូតូម៉ាក់ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៏ទឹកមាស គ្មានស្លាក់លេខ ចំនួន០១គ្រឿង,ម៉ូតូម៉ាក់ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ1FZ-9331 ភ្នំពេញ ចំនួន០១គ្រឿង៣.ម៉ូតូហុងដាហ្ស៊ូមមើលអិច (zoomerx)ស៊េរីឆ្នាំ២០១៧ ពណ៏សលាយ ទឹកក្រូចពាក់ស្លាក់លេខភ្នំពេញGF.5939ចំនួន០១គ្រឿង ៤.ដែកស្រួចជំពុះទុងកាំភ្លើង ចំនួន០១ ៥.ជំពាមកៅស៊ូ ដងឈើ ចំនួន០១។ សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី១០.០៩.២០១៧វេលាម៉ោងប្រហែល១៧ល្ងាច ជនរងគ្រោះឈ្មោះ យ៉ុន សុខចេងបានទៅបេះផ្លែស្វាយ នៅឃុំខ្ពបអាទាវ បានជួបប្រទៈជាមួយក្រុមក្មេងទំនើងខាងលើ បាននិយាយរករឿងវាយឈ្មោះ យ៉ុន សុខ ចេង តែឈ្មោះសុខចេងពុំហ៊ានតមាត់ អ្វីទេ ពេនោះក្រុមក្មេងទំនើងក៏នាំគ្នា ជិះម៉ូតូឡើងមកលើទៅ ចំណែកឈ្មោះសុខចេង ក៏និយាយរឿងនេះប្រាប់ ទៅបងបង្កើតឈ្មោះយ៉ុន ធារ៉ា ស្របពេលនោះអ្នកទាំងពីរនាក់បងប្អូន ក៏នាំ គ្នាជិះម៉ូតូឡើងមកផ្ទះទៅភូមិព្រែកតូច ឃុំព្រែកដាច់វិញដែរ លុះមកដល់មុខផ្ទះ របស់ខ្លួន ក៏បានជិះកាត់ម៉ូតូក្រុមក្មេងខាងលើ រួចក៏សួថា រឿងអីបានជាពួកឯង រកវាយប្អូនរបស់ខ្ញុំ ពេលនោះក្រុមក្មេងខាងលើ ក៏ជិះម៉ូតូដេញវាយ ឈ្មោះយ៉ុន ធារ៉ានិងឈ្មោះយ៉ុន សុខចេង តែពីរនាក់បងប្អូនក៏រត់គេចរួច ហើយពួក ក្រុមក្មេងនោះក៏នាំគ្នាជិះហួសមកលើបាត់ទៅ។ស្រាប់តែមួយសន្ទុះក្រោយមកដល់ម៉ោងប្រហែល២០និង១០នាទីក្នុងថ្ងៃដដែលស្រាប់តែក្រុមក្មេងទំនើងដដែលនេះ បាននាំគ្នាជិះម៉ូតូ មកដល់មុខផ្ទះ ជនរងគ្រោះ រួចចុះដេញវាយជនរងគ្រោះទាំងពីរនាក់ខាងលើ បណ្ដាលអោយ ឈ្មោះយ៉ុន សុខចេង ត្រូវរបួសស្នាម(ស្រាល)ត្រង់គល់ត្រចៀកខាងឆ្វេង ផ្នែកខាងក្រោយ០១កន្លែង ហើយជនរងគ្រោះទាំងពីរនាក់ក៏នាំគ្នារត់ និងក្នុង ពេលនោះដែរត្រូវបានប្រជាជនជិតខាង ជួយស្រែកផ្អើលឆោឡោ ដេញ ចាប់ក្រ្មុមក្មេងទំនើង និងរួមសហការណ៏ជាមួយនគរបាល និងយោធាស្រុក តាមឃាត់ខ្លួនបានក្មេងទំនើងចំនួន០៣នាក់ ព្រមទាំងវត្ថុតាង រួចបញ្ជួនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕

Comments

comments