យុវតីម្នាក់បាក់ទឹកចិត្តប្រឡងបាក់ឌុបធ្លាក់ចង-កសម្លាប់ខ្លួនចោលឪពុកម្តាយ…

360

ស្រុកអង្គស្នួល៖ នាងក្រមុំជាសិស្សសាលាម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួនបន្ទាប់ពីបានដឹងថាប្រឡងធ្លាក់ ហេតុការណ៍នេះបានកើត‌ហេតុ‌ថ្ងៃ‌ម្សិលមិញនៅវេលាម៉ោងប្រហែល ‌១៨:១៥នាទី នៅចំណុចលើផ្ទះ ក្នុងបន្ទប់នៅភូមិ‌ត្រពាំងទួល ឃុំ‌សំរោងលើ ស្រុកអង្ឋគស្នួល ខេត្ត‌កណ្ដាល‌។ ជនរងគ្រោះ‌: មានឈ្មោះ‌អោក សុភាព ភេទស្រី១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សនៅភូមិ-ឃុំ‌ កើត‌ហេតុ‌(ស្លាប់‌)។ មានឪពុក‌ឈ្មោះសយ អោក‌ អាយុ៥២ឆ្នាំ  មុខរបរ‌ជាងកង់ និបម្ដាយ‌ឈ្មោះ‌ឈុំ ឡឺង អាយុ៤៥ឆ្នាំ‌  មុខរបរ‌‌‌កសិករ‌ នៅភូមិ ឃុំ‌កើត‌ហេតុ‌ ។តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះបានឲ្យដឹងថា គាត់បានទៅវត្តនៅខេត្តតាកែវ ដាក់បិណ្ឌ ក្រោយពេលត្រឡប់ មកពីខេត្តតាកែវវិញ ដល់ផ្ទះនៅម៉ោងប្រហែល១៦:១០នាទីក៏បានសួរកូនថា ប្អនជីដូនមួយ របស់ឯងប្រឡងជាប់ហើយ  តើកូនឯងជាប់ដែរឬអត់? ជនរងគ្រោះ បានឆ្លើយថា មិនដឹងទេម៉ែ ហើយ ជនរងគ្រោះ ក៏បានហុចការបូបដាក់លុយឲ្យទៅម្តាយ រួចឡើងលើផ្ទះ បន្ទាប់មកនារីរងគ្រោះបានប្រាប់ ម្ដាយ វាប្រឡងធ្លាក់ហើយ តែម៉ែកុំបន្ទោសវាអី បានមួយសន្ទុះក្រោយមកដោយមានការសង្ស័យទើបឪពុកម្ដាយនិងបងស្រីដើររកជនរងគ្រោះ ក៏ឃើញជនរងគ្រោះចងកនិងខ្សែលីឡុងពណ៌ស ជាប់នឹងជម្រឹង បង្អួច(ស្លាប់បាត់ទៅហើយ) ដែលមានកំពស់‌២ម៉ែត្រ ។ ក្រោយមកសមត្ថកិច្ចនគរ បាលបច្ចេកទេសស្រុកដោយមានការចូលរួមពីលោក គ្រូពេទ្យមេភូមិ ឃុំនគបាលប៉ុស្តិ៍ បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចង់ក  ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

Comments

comments