ស្រុកអង្គស្នូល៖ យុវជនម្នាក់បានបើកម៉ូតូយ៉ាងលឿនក៏ជ្រុលទៅបុកនឹងរថយន្ត១គ្រឿងទៀតពេញទំហឹងក្នុងទិសដៅបញ្រាសទិសគ្នាបណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ បង្ករអោយមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ វេលាម៉ោង១៦:១៥នាទី ចំណុចភូមិពងទឹក ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិលេខ៤ ។ សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃខែឆ្នាំនិងវេលាម៉ោងកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2H-3631 បើកបរមិនដឹងឈ្មោះ ( រត់គេចខ្លួនបាត់ )ដែលបើកពីទិសខាងកើតទៅទិសខាងលិច(ភ្នំពេញ->ព្រះសីហនុ) លុះដល់ចំណុចខាងលើ បានបុកជាមួយ ម៉ូតូ១គ្រឿង ម៉ាកហុងដាMSXពណ៍ខ្មៅលេខ ភ្នំពេញ1FG-6940 បើកបរដោយឈ្មោះ ងន ផាន់ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិ រំលោង សង្កាត់ កណ្តោលដុំក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ) ដែលបើកពីទិសខាងលិចទៅទិសខាងកើត ក្នុងទិសដៅបញ្ជ្រាស់គ្នា បណ្តាលអោយខូចរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿងចំពោះរថយន្តពេលបុករួចបានបើករត់គេចចូលទៅក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ឆ្ងាយពីកន្លែងកើតហេតុ សេក្តីសន្ឋិដ្ឋាន ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ចំណែករថយន្តបើកក្នុងល្បឿនលឿន។ ក្រោយ ពេលកើតហេតុជំនាញបានប្រមូលមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿតាមនិតិវិធីច្បាប់។ ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕