ព្រឹកនេះ តារាចំរៀង លោក ណយ វណ្ណេត បានចេញដំណើរទៅ ព្យាបាលរបួសនៅមន្ទីពេទ្យនៃខេត្ត សុរិន្ទ ប្រទេសថៃ ហើយ បន្ទាប់ពីលោករងគ្រោះថ្នាក់ចរាចរណ៍កាល់ពីយប់មិញ នៅផ្លូវជាតិលេខ៤ (កំណាត់បង្គោលគីឡូម៉ែត្រលេខ១៥១)។ មូលហេតុដែលលោកត្រូវចាកចេញទៅព្យាបាលនៅខេត្តសុរិន្ទដោយសារតែលោកធ្វើទុក្ខឈឺក្បាលខ្លាំងពេកពីបាកទ្រាំ។ គួរបញ្ជាក់ដែរថាលោក ណយ វណ្ណេត បានរងរបួសក្នុហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ បណ្តាលអោយបែកចិញ្ចើមខាង ឆ្វេង នឹងត្រូវដើមទ្រូង រវាងរថយន្តនឹងម៉ូតូ៕