កណ្តាល: នៅថ្ងៃទី១១ ខែកញ្ញ ឆ្នាំ២០១៧ នេះមានករណីហិង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនាកើតហេតុថ្ងៃម្សិលមិញនៅចំណុចផ្ទះជនរងគ្រោះភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ប្រភពពីរសមត្ថកិច្ចបានឲ្យភ្នាក់ងារយើងដឹងថាជនរងគ្រោះ១នាក់ហើយមានឈ្មោះហែម លំអង (ហៅយាវ)ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើមុខរបរកសិករ។ ឯជនសង្ស័យមានគ្នាចំនួន៦នាក់ទី១ឈ្មោះឯម រី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្វាយលិច ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកម្មកររោងចក្រ(ឃាតខ្លួន) ទី២-ឈ្មោះខ្និត ភេទប្រុស ទី៣-ឈ្មោះបញ្ញា ភេទប្រុស ទី៤-ឈ្មោះកុយ ភេទប្រុស ទី៥-ឈ្មោះសុខ ភេទប្រុស ទី៦-ឈ្មោះប៊ូ ភេទប្រុស អ្នកទាំង៥រស់នៅភូមិស្វាយលិច ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង មុខរបរមិនពិតប្រាកដ(គេចខ្លួនបាត់) វត្ថុតាងចាប់យកដាវសាំម៉ូរ៉ៃចំនួន១ពណ៏ខ្មៅប្រវែង៥៥-៥cm ដុំថ្មចំនួន១ដុំ ប្រភពបានបន្តទៀតថាមុនពេលកើតហេតុនៅថ្ងទីខែឆ្នាំខាងលើវេលាម៉ោង១៤-០០នាទីជនសង្ស័យបានផឹកស៉ីជាមួយមិត្តភក្រ័នៅភូមិរបស់ខ្លួនអស់ម្នាក់២កំប៉ុងហើយជនសង្ស័យក៏ជិះម៉ូតូម្នាក់ឯងដើររកមិត្តភក្រ័ម្នាក់ទៀតភូមិរិន្ទតែរកមិនឃើញក៍ជិះដើររកបន្តរទៀតនៅភូមិក្បាលសេះហើយបានសួរនាំទៅជនរងគ្រោះថាមានឃើញមិត្តភក្រ័របស់ខ្លួនទេឈ្មោះភូមិរិន្ទអត់ហើយជនរងគ្រោះឆ្លើយថាមិនឃើញទេ។ ពេលនោះជនសង្ស័យក៍ត្រឡប់មកផ្ទះវិញបានឮសម្លេងជនរងគ្រោះស្រែកឲ្យខ្លួនពីក្រោយខ្នងប៉ុន្តែលឺមិនច្បាស់។ពេលជនសង្ស័យមកដល់ផ្ទះដោយមិនអស់ចិត្តបាននិយាយរឿងនេះប្រាប់មិត្តភក្រ័ថាអំម្បាញម៉ិញពេលខ្លួនទៅភូមិក្បាលសេះមានគេស្រែកដាក់ឲ្យខ្លួនពេលនោះជនសង្ស័យក៏បានត្រឡប់ទៅភូមិក្បាលសេះវិញដើម្បីសួរនាំជនរងគ្រោះពេលទៅដល់សួរនាំហើយក៍មានទំនាស់ឈ្លោះប្រកែកគ្នាភ្លាមនោះក្រុមបក្បពួកជនសង្ស័យចំនួន៥នាក់ប្រដាប់ដោយដាវដែកគ្រប់ដៃស្ទះកាប់មកលើជនរងគ្រោះតែម្តងបណ្តាលឲ្យជនរងគ្រោះរងរបួសជាទម្ងន់ហើយក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះដើម្បីសង្រ្គោះ។ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមកអធិការដ្ឋានកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។