ស្រុកមុខកំពូល៖ បុរសម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍រកាកោង២ឃត់ខ្លួនពីបទប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាស់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ កាលពីវេលាម៉ោង១១និង៤៥នាទី នៅចំណុចក្នុងរោងក្បែរស្រះត្រីក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០១នាក់ (ឃាត់ខ្លួន) ឈ្មោះជុង សុផុន ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅនៅភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ៧វត្ថុតាងចាប់យកបានរួមមាន៖ ដបទឹកសុទ្ធចោះគំរបពីលើ និងទុយយោ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ដែកកេសហ្គាស់ចំនួន០២ ។សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើកំលាំងសមត្ថកិច្ចនគរបាលរដ្ឋបាលរកាកោង២ បានទទួលទូរស័ព្ទពីប្រជាពលរដ្ធប្រាប់ថាឈ្មោះថាមានក្មេងមកប្រើប្រាស់គ្រឿងញៀននៅចំណុចស្រះត្រី ។ ដោយឮដូច្នោះសមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅដល់ទីកន្លែងកើតហេតុហើយក៏បានឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ហើយក៏បញ្ជូនមកអធិការដ្ផាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធី ។