យុវជនម្នាក់ជិះម៉ូតូលឿនពេកបុករថយន្តពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ

95

ស្រុកកណ្តាលស្ទឹង៖ យុវជនម្នាក់បានបើកម៉ូតូយ៉ាងលឿនក៏ជ្រុលចង្កូតទៅបុករថយន្តពីក្រោយបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនាថ្ងៃទី១២នេះកាលពីវេលា ម៉ោង៨នឹង៥០នាទី លើកំណាត់ផ្លូវលេខ៣៤ ចំណុចភូមិអន្លង់ព្រីង ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ យុវជនជាអ្នកបើកបរម៉ូតូដែលស្លាប់មានឈ្មោះ មាំង ប៊ុនឆឺង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអន្លង់ព្រីង ឃុំដើមឬស ទិសដៅពីលិចទៅកើត បើកបរម៉ូតូម៉ាកyamaha EYFITER ពណ៌ខ្មៅលាយសរ(គ្មានស្លាកលេខ គ្មានកញ្ចក់មើលក្រោយ និងមិនពាក់មួកសុវត្តិភាព)។ ចំណែករថយន្តបានបើក រត់គេចបាត់មិនស្គាល់ភិនភាគ រីឯសាកសពបានប្រគល់ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាន។ តាមការសនិ្នដ្ឋាននិងប្រជាពលរដ្ឋបានឃើញរថយន្តបើកពីទិសកើតហើយបត់ចូលផ្លូវប្រឡាយម៉ូតូបើកលឿនពេកមកពីលិចបុករថយន្តផ្នែកខាងក្រោយបណ្តាលអោយស្លាប់ភ្លាមតែម្តង។

Comments

comments