នគរបាលឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាមួយគ្រឿងញៀនម៉ាទឹកកក០៤កញ្ចប់

152

ស្រុកកោះធំ៖ យុវជន៣នាក់ត្រូវបានកម្លាំងប៉ុស្តិ៍កំពុងកុងសហការជាមួយនរគបាលស្រុកកោះធំបានឃាត់ខ្លួនពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះកាលពីវេលាម៉ោង១០:៥០នាទី នៅចំណុច  ផ្លូវទិញ ភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ  ខេត្តកណ្តាល។ ជនសង្ស័យ ចំនួន ០៣នាក់៖ ១-ឈ្មោះ ឈិន ឆាយ ភេទប្រុស​ អាយុ ២៣ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន) ២-ឈ្មោះ ញ៉ិល ពិសី ភេទប្រុស​ អាយុ ១៩ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន) ៣-ឈ្មោះ ខាន់ ឈុនឡេង ភេទប្រុស​ អាយុ ១៥ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ សិស្ស(ឃាត់ខ្លួន)។ វត្ថុតាងចាប់យកម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce)ចំនួន ០៤កញ្ចប់តូច ចំពាមកៅស៊ូ ចំនួន ០២ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាគុប ៧០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ទូរស័ព្ទចល័តចំនួន ០៣គ្រឿង ។ នរគបានបានអោយដឹងថា កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្ដិ៍កំពង់កុង បានចល័តល្បាតនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង។ ពេលនោះក៏បានទទួលព័ត៌មានពីមហាជនល្អថា : មានមុខសញ្ញាសង្ស័យចែកចាយគ្រឿងញៀនយ៉ាងសកម្ម កំពុងធ្វើសកម្មភាពលក់ និងចែកចាយគ្រឿងញៀន នៅចំណុចផ្លូវទិញ ភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍កំពង់កុង បានសហការជាមួយនគរបាលជំនាញស្រុកកោះធំ ចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យ ០២នាក់ ១-ឈ្មោះ ឈិន ឆាយ  ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ញ៉ិល ពិសី ភេទប្រុស អាយុ ១៩ឆ្នាំ  រួចត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន ០៤កញ្ចប់តូចនៅជាប់ខ្លួនអ្នកទាំង០២(០២កញ្ចប់តូច ក្នុង០១នាក់) រួមនិងចំពាមកៅស៊ូ ចំនួន ០២ ផងដែរ ។  រួចក៏បាននាំខ្លួនជនសង្ស័យទាំង ០៣នាក់  រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

Comments

comments