សត្វព្រៃដែលបង្ក្រាបបានយកទៅលែងនៅ រមណីយដ្នានភ្នំ តាម៉ៅ ថែរក្សានិងអភិរក្

375

កំពង់ធំ៖ នៅព្រឹកថ្ងៃម្សិលមិញនេះ ស្ថាប័ន្តអយ្យការអមសាលាដំបូងខេត្តកំពង់ធំបានធ្វើការប្រគល់សត្វព្រៃទៅអោយក្រុមអន្តរគមន៏សម្ព័ន្ធមិត្តបង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើដើម្បីយកទៅប្រលែងនិងអភិរក្ស ដោយ សហការណ៏ជាមួយអង្កការសម្ព័នមិត្តសត្វព្រៃ។ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ៦០១បានអោយដឹងថា ដោយយើងទទួលបានព័ត៌មានពីបណ្ដាញសម្ងាត់ថាមានការដឹកជញ្ចូន សត្វព្រៃ ជួញដូរយ៉ាងអាណាធិបតេយ្យពេល នោះយើងបានរាយការណ៍ដល់ស្ថាប័ន្ដអយ្យការខេត្តកំពង់ធំ ទើបលោកបញ្ចាអោយ ស្ទាក់ចាប់ សត្វព្រៃទាំងនេះបានកាលពីយប់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៧ ម្សិលម៉ិញ នៅចំនុច មុខស្នាក់ការប៉េអឹម ៦០១ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងភូមិ កកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ  លុះព្រឹកឡើងថ្ងៃទី១២ខែកញ្ញាឆ្នាំ2017  លោកអិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំបានធ្វើការប្រគល់សត្វព្រៃទាំងនេះអោយក្រុមអន្តរគមន៏សម្ព័ន្ននិមិត្តបង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើយកទៅប្រលែងនិងអភិរក្ស នៅភ្នំតាម៉ៅ។ លោក អិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំបានមានប្រសាសន៍ថា  នៅព្រឹកថ្ងៃទី១២នេះ យើងបានប្រគល់សត្វ  ប្រវឹកចំនួន១៥០ក្បាល  សត្វស្វា១០ ក្បាល សត្វសំពោជ៥ក្បាលអោយ ក្រុមអន្តរគមសម្ព័ន្ធមិត្តបង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើំដើម្បីយកទៅលែងនៅ រមណីយដ្នានភ្នំ តាម៉ៅ ថែរក្សា និងអភិរក្ស៕

Comments

comments