ប្រពន្ធរត់ចោលចងកសម្លាប់ខ្លួន

264

ស្រុកអង្គស្នួល៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់កាលពីថ្ងៃម្សិលមិញ បន្ទាប់ពីប្រពន្ធបាននាំកូនរត់ទៅនៅផ្ទះម្តាយវិញទើបគេសម្រេចចិត្តសម្លាប់ខ្លួននៅចំណុចក្នុងបន្ទប់ជួលលេខBO .01នៅក្នុងបន្ទប់ទឹក នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះមាន‌ឈ្មោះអ៊ឹង សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវផ្ទះជួលឪពុកនៅភូមិ ឃុំ កើតហេតុខាងលើ ។ មានទីលំនៅសង្កាត់វត្តភ្នំ ខណ្ឌ័ដូនពេញ ក្រុងភ្នំពេញ  មានប្រពន្ឋ ឈ្មោះ តុង វួចនា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម មានកូនពីរនាក់ ប្រុស នៅក្នុងបន្ទុកឪពុកម្តាយ។ ជនរងគ្រោះចង់កនឹងខ្សែក្រវាត់និងខ្សែរភ្លើងដាំបាយតគ្នា ។ សមត្ថកិច្ចបានអោយដឹងថាតាមកាបំភ្លឺរបស់បងស្រីជនរងគ្រោះឈ្មោះ អ៊ឹង ផល្លីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរធ្វើការរោងចក្របានឲ្យដឹងថាជនរងគ្រោះ បានឈ្លោះជាមួយប្រពន្ឋជាញឹកញាប់ ហើយប្រពន្ឋបានទៅខេត្តក្រចេះ ដោយបានយកកូនទី២ទៅជាមួយផងទៅដប់ថ្ងៃហើយមិនទាន់មកវិញទេហើយជនរងគ្រោះក៏បាននាំគ្នាផឹកស្រាបៀរជាមួយបងប្អូននិងមិត្តភក្រ័ស្នាក់នៅផ្ទះជួលបួនប្រាំនាក់ ពីម៉ោង១៩រហូត ដល់ ម៉ោង២៣ ក៏បែកគ្នាអស់ ជនរងគ្រោះក៏មកចូលដេកក្នុងបន្ទប់ផ្ទះជួលវិញ ជាមួយកូនប្រុសបងឈ្មោះ អ៊ឹង សំរិទ្ឋរ៉ាវី ភេទប្រុស អាយុ៧ឆ្នាំ។ លុះព្រឹកឡើងម៉ោងប្រហែល៥ និង៣០នាទីកូនប្រុសរបស់ជនរងគ្រោះបានស្រែកយំ ថាប៉ារបស់ខ្ញុំចងក ពេលនោះបងស្រីបង្កើតរបស់ជនរងគ្រោះនៅជិតបន្ទប់គ្នាលឺ ក្មួយស្រែកក៏រត់មកមើល ឃើញប្អូនរបស់គាត់ស្លាប់ទៅហើយ ។ សមត្ថកិច្ចនគរ បាល បច្ចេកទេសស្រុកដោយមានការចូលរួមពីលោក គ្រូពេទ្យមេភូមិ ឃុំនគបាលប៉ុស្តិ៍ បានធ្វើការពិនិត្យ សាកសពថាជនរងគ្រោះ ពិតជាស្លាប់ដោយសារចង់ក  ដោយខ្លួនឯងប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ តាមការសន្និដ្ឋានរបស់អ្នកជិតខាងថាមូលហេតុ អាចបណ្ដាលមកពីជនរងគ្រោះអន់ចិត្តប្រនឹងពន្ធ (ប្រពន្ឋរត់ចោល)។

Comments

comments