ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយសម្រេចបានប្រមាណ៧០ភាគរយហើយ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់អ្នកព័ត៌មាននៅពេលថ្មីៗនេះថា ការអនុវត្ដការងារនៅក្នុងការដ្ឋានទាំងមូល គឺអ្នកជំនាញកំពុងតែចាក់ភ្ជាប់តួស្ពានពីម្ខាងទៅម្ខាង ដើម្បីឲ្យស្ពាននេះ អាចបញ្ចប់នៅចុងឆ្នាំ២០១៧ខាងមុខនេះ។