ស្រុកកៀនស្វាយ៖ យុវជន២នាក់ត្រូវបានកម្លាំងនរគបាលប៉ុស្តិ៍ភូមិធំឃាត់ខ្លួនពេលដើរត្បាតឃើញគួរអោយសង្ស័យក៏ឆែកឆេរកឃើញមាន (ដាវនិងដុំថ្ម) ហេតុការណ៍នេះបានកើតហេតុថ្ងៃទី១៤ម្សិលមិញកាលពីវេលា២០.៣០នាទីនៅចំណុច ភូមិកោះប្រាក់ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល ។ ជនសង្ស័យដែលនរគបាលឃាត់ខ្លួន៖ ០២នាក់នេះ ១-ឈ្មោះ នុត ភារុំ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកតុបតែងផ្កា មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ២-ឈ្មោះ ស៊ឹម តុលា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក ដាវកែច្នៃមួយដើមដងដែកមានរុំកៅស៊ូពណ៌ខ្មៅប្រវែង ០,៥០ ម៉ែត្រ ដុំគ្រួសទំហំ១គុណ២ចំនួន០៧ដុំ ។ នរគបាលបានអោយដឹងនៅថ្ងៃនេះថានៅថ្ងៃខែឆ្នាំនិងវេលាម៉ោងដូចខាងលើកម្លាំង នគរបាលប៉ុស្តិ៍ភូមិធំបានចេញល្បាតតាមគោលដៅងាយរងគ្រោះក៏បានជួបនិងជនសង្ស័យដូចខាងលើនៅចំណុចស្ពានកោះប្រាក់ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំក៏បានឃាត់ហើយសួរនាំនិងឆែកឆេរស្រាប់តែឃើញមានវត្ថតាងដូចបានរៀបរាប់ខាងលើភ្លាមនោះកំលាំងនគរបាលប៉ុស្តិ៍ភូមិធំក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់ ។
ព័ត៌មានជាតិ នរគបាលឃាត់ខ្ល...