សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ជាមួយគ្រឿងញៀន៣កញ្ចប់

152

តាខ្មៅៈ យុវជនម្នាក់ត្រូវសមត្ថកិច្ចក្រុងតាខ្មៅចាប់ខ្លួនពីបទ ជួញដូរសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (Ice) សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយវត្ថុតាងម៉ាទឹកកកចំនួន៣កញ្ចប់ កាលពីថ្ងៃម្សិលមិញកាលពីវេលាម៉ោង ១០:៥០នាទី នៅចំណុច ផ្ទះជនសង្ស័យឈ្មោះ នី វណ្ណនឿន ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។  ជនសង្ស័យចំនួន ០១នាក់ (ឃាត់ខ្លួន) ឈ្មោះ នី វណ្ណនឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (Ice) ចំនួន០៣កញ្ចប់ (០១កញ្ចប់ធំ និង០២មធ្យម)សម្ភារសម្រាប់វេចខ្ចប់ធ្វើការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ សមត្ថកិច្ចបានប្រាប់អោយដឹងថា ដោយបានទទួលបទបញ្ជា និងការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនប្រឆាំងបទល្មើស ដឹកនាំបញ្ជាផ្ទាល់ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ, កម្លាំងប៉ុស្តិ៍រដ្ឋបាលដើមមៀន និងរួមជាមួយអាជ្ញាមូលដ្ឋានសង្កាត់ដើមមៀន បើកប្រតិបត្តិការស្រាវជ្រាវ ធ្វើការចាប់បង្រ្កាបមុខសញ្ញា ជួញដូរថ្នាំញៀនយ៉ាងសកម្មបានចំនួន០១នាក់ នៅទីតាំង ផ្ទះជនសង្ស័យ រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួន នៅវេលាម៉ោងកើតហេតុខាងលើ ។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល  ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

Comments

comments