សមត្ថកិច្ចប៉ុស្តិ៍សំរោងធំឃាត់ខ្លួនយុវជនមួយក្រុមយកមកអប់រំ

153

ស្រុកកៀនស្វាយ៖ ក្មេងទំនើងមួយក្រុមបាននាំគ្នាជិះម៉ូតូកែឆ្នៃបំពង់ស៊ីម៊ាំងលាន់ឮផ្អើលគេឯងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំ កាលពីវេលាម៉ោង០៩នឹង០៥នាទីនាថ្ងៃទី១៦នេះនៅចំណុចផ្សារជ្រោយដងក្នុងភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនសង្ស័យមានគ្នា០៣នាក់ ១-ឈ្មោះ ដា វណ្ណា ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបង្គោលភ្លីង ។ ២-ឈ្មោះឈឿន យុតភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករបង្គោលភ្លើង ។ ៣-ឈ្មោះ ភាព សីហា ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបង្គោលភ្លើង. ។អ្នកទាំង០៣នាក់មានទីលំនៅភូមិក្តាមពុក ឃុំសេនារាជ្យឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ វត្ថុតាងចាប់យក ១.ម៉ូតូមួយគ្រឿងម៉ាកMSX ស៊េរី២០១៦កែឆ្នៃបំពង់ស៊ីម៊ំាងសភាព នៃរឿងហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនសង្ស័យទាំង០៣នាក់បានជិះម៉ូតូរោទិ៍ហ្គាខ្លាំងៗជិះកាត់មុខផ្សារជ្រោយដង ក្នុងភូមិសាស្ត្រឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានទិសដៅពីភ្នំពេញទៅអ្នកលឿង ។ ឃើញដូច្នោះកំលាំងសមត្ថកិច្ចប៉ុស្តិសំរោងធំបានឃាត់មកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា នៅប៉ុស្តិ៍នគរបាលសំរោងធំ និងបានអោយដោះបំពង់ស៊ីម៊ំាងកែឆ្នៃនោះចេញនិងយកបំពង់ស៊ីម៊ំាងដើមមកដាក់វិញ ។ ក្រោយពី អប់រំនិងធ្វើកិច្ចសន្យារួចសមត្ថកិច្ចប៉ុស្តិ៍សំរោងធំបានឲ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន វិញ។

Comments

comments