លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំមន្រ្តី និងពុទ្ធបរិស័ទចូលរួមកាន់បិណ្ឌវេនទី១២ ក្នុងឃុំក្រែក នៅវត្តកែវអំពុក

164

ត្បូងឃ្មុំ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារយុវជនខេត្តត្បូងឃ្មុំ និងប្រធានក្រុមការងារយុវជនស្រុកពញាក្រែក និងក្រុមគ្រួសារ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តកែវអំពុក ស្ថិតនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក។ លោករៀបរាប់ថា ប្រជាពលរដ្ឋមានប្រកបទឹកមុខ ស្នាមញញឹម និងកាយវិការប្រតិបត្តិធម្មទាន ដោយជ្រះថ្លាទាំងអស់ ដែលពិតជាបញ្ជាក់ថា ប្រជាជនខ្មែរបាននិងកំពុងរស់នៅប្រកបដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ៕

Comments

comments