សង្ស័យបែកថ្នាំ ជនបរទេសម្នាក់ហ៊ានធ្វើរឿងមួយហួសពីការគិត

114

ភ្នំពេញៈ នៅ​ម៉ោង៨និង៣០នាទី យប់​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវ​លេខ៩០ ស្ថិតនៅក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ បាន​ដើរ​តាម​បណ្តោយ​ផ្លូវ៩០ មុខ​សាលាខណ្ឌ​ដូនពេញ​ចាស់ រហូតដល់​មុខ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដូនពេញ ស្រាប់តែ​ជនបរទេស​នោះ ដើរមក​វាយ​កញ្ចក់​ប៉ាណូ​ផ្សព្វផ្សាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅមុខ​មន្ទីរ​គណបក្ស​ខណ្ឌដូនពេញ រួច​ក៏​រត់​សំដៅ​ចូលក្នុង​ផ្ទះសំណាក់ មុនី​វង្ស ខាងជើង​សាលា​រាជធានី​ភ្នំពេញ។ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ក្រោម​កា​បញ្ជា​ផ្ទា​ល់ពី​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ បាន​ចុះទៅ​ដល់ផ្ទះ​សំណាក់​នោះ នៅ​ជា​ន់ទី៣ ក៏​បានឃើញ​ជនបរទេស​នោះ កំពុង​សម្ងំ​នៅក្នុង​បន្ទប់​លេខ៣៣។ បន្ទាប់មក កម្លាំង​អាជ្ញាធរ​បាន​ឲ្យ​គាត់​ចុះមក​ក្រោម ដើម្បី​ជិះ​រថយន្ត​ទៅ​មន្ទីរពេទ្យ ដើម្បី​ដេរ​មុខរបួស ហើយ​ជនបរទេស​នោះ ក៏បាន​ឡើង​រថយន្ត​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ដូនពេញ ជិះ​មក​មណ្ឌល​សុខភាព​ខណ្ឌដូនពេញ តាម​កា​ស្នើសុំ​របស់​អាជ្ញាធរ ដើម្បី​ព្យាបាល​មុខរបួស និង​អនុវត្តន៍​វិធានកា​ច្បាប់​នៅពេល​ក្រោយ។ បច្ចុប្បន្ន​ជនបរទេស​ខាងលើ បាន​ដេ​មុខរបួស​រួចរាល់​ហើយ និង​កំពុង​ដឹក​ចេញពី​មណ្ឌល​សុខភាព​ខណ្ឌ ឆ្ពោះទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​សាកសួរ​បន្ត៕

Comments

comments