បាត់ដំបង: នៅតាមបណ្តោយផ្លូវ៥៧B ត្រង់ចំណុចក្រុមទី២១ ស្ថិតក្នុងភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកបង្កឡើងដោយខ្លួនឯង គឺមានរថយន្តមួយគ្រឿងម៉ាកទូរីសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W 9185 អ្នកបើកបរងងុយដេកមួយភាំង បានរេចង្កូតធ្លាក់ថ្នល់ទៅខាងស្តាំដៃ ហើយជ្រុលទៅបុកនឹងដើមឈើមួយដើម បណ្តាលឲ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់ និងស្រាលជាង១០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តជាបន្ទាន់។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៦និង២០ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ។ ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់សាក្សីឱ្យដឹងថា រថយន្តខាងលើបានបើកបរពីទិសខាងកើតទៅទិសខាងលិច លុះបើកមកដល់ចំណុចខាងលើ ប្រហែលអ្នកបើកបរដេកមួយភាំងទើបរេចង្កូតធ្លាក់ថ្នល់ទៅបុកដើមឈើនៅខាងស្តាំដៃ តែម្ដង។ រថយន្តបង្កត្រូវប៉ូលិសជំនាញស្ទួចយកទៅរក្សាទុកនៅអធិការនគរបាលស្រុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ព័ត៌មានជាតិ កំពុងបើកបរដេក...