ឈ្មួញសម្រុកកាប់ឈើប្រណិតយ៉ាងអណាធិបតេយ្យនៅតំបន់ការពារដោយព្រះរាជក្រឹតជួរភ្នំម្ទេស ភ្នំកំហែងរាជា និងតំបន់ ជួភ្នំក្រវ៉ាញ សមត្ថកិច្ចជំនាញា…

182

(ពោធិ៍សាត់)៖ យោងតាមប្រភពព័ត៌មានដែលធ្លាយចេញពីមន្ត្រីដែលមិនបានទទួលផលក្នុងលក្ខណ័សូមមិនបញ្ចេញឈ្មោះត្រូវបានគេទម្លាយអោយដឹងថាថាលោកជា ហួត  ជានាយផ្នែកនិងលោកហួត ប៊ុនណុលនាយរងផ្នែក រដ្ឋបាលព្រៃឈើស្រុកវាលវែងនិងលោកថន ប៊ុនថេតជាប្រធានអង្គការស៊ីអាយព្រមទាំងលោកប៉ាន់ មរកតប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ដែលមានឥទ្ធិពល ក្ដោបក្ដាប់បទល្មើសព្រៃឈើនៅទូទាំងក្នុងខេត្តកំពុងបើកដៃអោយឈ្មួញឈើធំៗ ល្បីៗប្រចាំខេត្តពោធិ៍សាត់ ដូចជាឈ្មួញមកពីខេត្តរតនគិរីឈ្មោះ ម៉េង  បានកំពុងសហការគ្នាជាមួយឈ្មួញម្នាក់ទៀតឈ្មោះ ហេង ផល្លី មានទីលំនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង កាប់ឈើជាទ្រុងធ្រាយធំ នៅក្នុងភូមិសាស្ត្រ តំបន់ស្រែពាំង និង អណ្លុងក្រូច ក្នុងស្រុកវាលវែង ខេត្តពោធិសាត់ កំពុងធ្វើសកម្មភាពកាប់និងដឹកជញ្ជូនឈើប្រណិតយ៉ាងអណាធិបតេយ្យនៅតំបន់ខាងលើដោយគ្មានសមត្ថកិច្ចបង្ក្រាបឡើយ។ ឡោយឡែកឈ្មួញឈើជើងយូមានឈ្មោះ វៃ នៅឃុំស្នាអន្សា ស្រុកក្រគរ កំពុងកាប់និងអារឈើ ដឹកតាមរថយន្តកែឆ្នៃចូលមកតំបន់បំណក់ក្នុងឃុំឈើតុំ និងមានឈ្មួញឈើជាច្រើនរូបទៀតក្នុងស្រុកភ្នំក្រវ៉ាញដែលគេស្គាល់ឈ្មោះចែនី ចែម៉ំប្ដីឈ្មោះពៅយួន និងឈ្មោះម៉េង ឈ្មោះនិត ឈ្មោះចែអ៊ូក ឈ្មោះរ៉ា និងឈ្មួញឈើប្រមាណ២០នាក់ទៀតដែលឈ្មួញឈើទាំនោះសារព័ត៌មានយើងនឹងលើកយកឈ្មោះមកផ្សាយជូននៅលេខក្រោយ។ យោងសេចក្ដីរាការណ៍ពីប្រជាពលរដ្ឋនៅក្នុងស្រុកវាលវែងដែលទទួលបាននៅរសៀលថ្ងៃទី២៥ខែកញ្ញានេះបានអះអាងថាមានមន្ត្រី បរិស្ថានក្នុងខេត្តពោធិ៍សាត់ដែលដឹកនាំដោយលោកប៉ាន់ មរកត់ជាប្រធានមន្ទីរ នៅតាមបណ្ដាគោលដៅនានា ដែលបានបើកដៃឲ្យឈ្មួញឈើខាងលើកាប់និងធ្វើចរាចរណ៍ដឹកជញ្ជូនបានដោយរលូន.ខណៈក្រុមកម្មករ របស់ពួកគេ នាំគ្នាកាន់រណាយន្តចូលទៅក្នុងព្រៃកាប់ឈើយ៉ាងអានាធិបតេយ្យ។ សេចក្ដីរាយការណ៍បន្តថាមេឈ្មួញភាគច្រើ បានប្រើរថយន្តកែឆ្នៃនិងរថយន្តបង្កុងនិងគោយន្តកន្ត្រៃរាប់សិបគ្រឿងដឹកឈើ រាជថ្កុល ធ្នុង និងនាងនួន ចេញពីក្នុងព្រៃដោយពួកគេបានសហការគ្នារវាងសមត្ថកិច្ចជាមួយមេឈ្មួញប្រចាំក្នុងខេត្តដែលអាងខ្នងជាអ្នកមានអំណាចធំៗមួយចំនួនក្នុងខេត្តពោធិ៍សាត់ ផងដែរ។ ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ខាងលើនេះប្រជាពលរដ្ឋសំណូមពរនិងស្នើសុំឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មេត្តាចាតវិធានការកង្ក្រាបទាន់ពេលវេលា។ អង្គភាពសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ និងសមត្ថកិច្ចពាក់ព័ន្ធ នានានឹងចាត់វិធានការបង្ក្រាបតាមសំណូមពរប្រជាពលរដ្ឋជាក់ជាមិនខាន៕

Comments

comments