(សៀមរាប)៖នៅមុននេះបន្តិចលោកតា វណ្ណ មូលីវណ្ណ ដែលជាស្ថាបត្យករដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា បានទទួលមរណភាពនៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប។នៅវេលាម៉ោង ៩ និង ៤៥ នាទី នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា នេះ ក្នុងជន្មាយុ៩១ឆ្នាំ។ នេះបើយោងតាមសាច់ញាតិរបស់លោកតា បានប្រាប់បណ្តាញសាេព័ត៌មានថា ដោយសារតែស្ថានភាពជំងឺរបស់លោកតាកាន់តែធ្ងន់ធ្ងរ។ពិធីបុណ្យសពរបស់លោកតា ធ្វើឡើងនៅក្នុងគេហដ្ឋានរបស់លោកតាផ្ទាល់ដែល ស្ថិតក្នុងភូមិ មណ្ឌល ៣ សង្កាត់ស្លក្រាម ខេត្តសៀមរាប៕