ព្រឹត្តិការណ៍ អង្គរសង្រ្កាន២០១៧ មានភ្ញៀវទេសចរជាង១លាន៦សែននាក់

384

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានបង្ហាញនៅថ្ងៃនេះថា ស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កានឆ្នាំ២០១៧ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ មានចំនួនប្រមាណ ១.៦៣១.៨០០នាក់ ពោលគឺបានកើន ២២,៧៣℅ ប្រៀបធៀបរយៈពេល៤ថ្ងៃដូចគ្នាទៅនឹងឆ្នាំ២០១៦ មានចំនួន ១.៣២៩.៥០០នាក់ប៉ុណ្ណោះ។

ភ្ញៀវទេសចរ ដែលចូលរួមក្នុងព្រឹត្តការណ៍ អង្គរសង្ក្រាន ឆ្នាំ២០១៧ ក្នុងនោះភ្ញៀវជាតិ មានចំនួនប្រមាណ ១.៦០០.០០០នាក់ កើន ២៣,០៧% បើប្រៀបធៀបឆ្នាំ២០១៦ មាន ១.៣០០.០០០នាក់។

ភ្ញៀវអន្តរជាតិ ៣១.៨០០ កើន ៧,៨០% ប្រៀបធៀបឆ្នាំ២០១៦ មាន ២៩.៥០០នាក់។ តាមក្រសួងទេសចរណ៍បានបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរ ដែលបានទិញសំបុត្រចូលទស្សនាអង្គរ រយៈពេល៤ថ្ងៃ មានចំនួន ២៦៤៩៩ នាក់កើន ២២,៤៥% បាន ចំណូល ១.២២៤ ៨៨៥ ដុល្លារ កើន ១០៤,៦៤%។

សរុបការចំណាយរបស់ភ្ញៀវជាតិ និង អន្តរជាតិ ក្នុងព្រឹត្តិការណ៏អង្គរសង្រ្កាន្ត មានចំនួនប្រមាណ ៩៥លាន ដុល្Set featured imageលាអាមេរិក គិតជាមធ្យម ក្នុង រយៈពេលកំសាន្ត អង្គរសង្ក្រាននភ្ញៀវទេសចរជាតិ ចាយប្រមាណ ៥០ដុល្លារក្នុងម្នាក់ ទេសចរអន្តរជាតិ ចាយប្រមាណ៥០០ ដុល្លារ ក្នុងម្នាក់។នេះបើតាមទិន្នន៍យពីក្រសួងទេសចរណ៍៕

Comments

comments