(បាងកក)៖ អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវគេអះអាងថា កំពុងស្ថិតនៅក្នុងទីក្រុងឡុងដ៍ ដើម្បីស្វែងរកសិទ្ធិជ្រកកោណនៅចក្រភពអង់គ្លេស បន្ទាប់ពីតុលាការកំពូលថៃនាសប្តាហ៍នេះ បានសម្រេចប្រកាសផ្តន្ទាទោសរូបលោកស្រី ដាក់ពន្ធនាគាររយៈពេល ០៥ឆ្នាំ ជុំវិញសំណុំរឿងគោលនយោបាយ ជួយទិញស្រូវអង្ករពីប្រជាកសិករថៃ ដែលបានធ្វើឲ្យខាតបង់ថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ កាលពីអាណត្តិកាន់អំណាចរបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ដែលទទួលបានប្រភពពីមន្ត្រី នៅក្នុងគណបក្ស Pheu Thai របស់លោកស្រី៕