បុរសម្នាក់ស្រវឹងស្រាដួលបោកក្បាលបណ្ដាលឲ្យស្លាប់

140

 

កណ្តាល៖ បុរសម្នាក់បានផឹកស្រាស្រវឹកជោកជាំពេលងេីបឈរបំរ៉ុងដេីរក៏ស្រាប់តែដួលបោកក្បាលនឹងថ្មបណ្តាលស្លាប់ កាលពីថ្ងៃទី២៩.០៩.២០១៧វេលាម៉ោង០៧.០០នាទីនៅចំណុចៈសង្ឃទន្លេបាទីភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះឃុន ស៊ុយភេទប្រុសអាយុ៥៧ឆ្នាំរស់នៅភូមិត្រពាំងស្វាឃុំទ្រាស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលមុខរបរកសិករ(ផឹកស្រាជាប្រចាំ)។សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃទី២៨.០៩.២០១៧វេលាម៉ោងប្រហែល២០.០០នាទីយប់ជនរងគ្រោះបានផឹកស្រាស្រវឹងរួចដើរមកដេកនៅសង្ឃទន្លេបាទីភូមិត្រពាំងស្វាឃុំទ្រា លុះដល់ថ្ងៃទី២៩.០៩.២០១៧វេលាម៉ោង០៧.០០នាទីជនរងគ្រោះមានសភាពស្រវឹងស្រានៅឡើយក៏ងើបក្រោកឈរ រួចក៏ដួលបោកក្បាលបែកនឹងការ៉ូបណ្ដាលឲ្យស្លាប់តែម្តងរួចរាការណ៍មកសមត្ថកិច្ចហើយសមត្ថកិច្ចបានបង្កើតគណះកម្មការពិនិត្យរួមមាន៖ កម្លាំងប៉ុស្តិ៍ កម្លាំងជំនាញស្រុក គ្រូពេទ្យនិងអាជ្ញាធរមូលរដ្ឋានធ្វើការពិនិត្យទៅលើសាកសពឃើញថាសពមានស្នាមរបួសបែកក្បាលពីខាងក្រោយប្រវែង៤cmពិតជាស្លាប់ដោយសារស្រវឹងស្រដួលបោកក្បាលបណ្ដាលឲ្យស្លាប់ប្រកដមែន។ តាមការណ៍បំភ្លឺរបស់ឈ្មោះឃុន ផសភេទប្រុសត្រូវជាប្អូនរបស់ជនរងគ្រោះបានបំភ្លឺថាគាត់ពិតជាស្លាប់ដោយសារស្រវឹងស្រាដួលបោកក្បាលប្រាកដមែន។ក្រោយពេលពិនិត្យរួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Comments

comments