សមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែតម្នាក់នឹងប្រពន្ធរួមនឹងបក្សពួក២នាក់ទៀតចោទពីបទចែកចាយថ្នាំញៀននឹងរក្សាទុក្ខ

153

កោះកុង:  ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីត្រីយ៍ទោ សំ ឃិតវៀនស្នងការនគរបាលខេត្តកោះកុងនឹងអនុវត្តន៍ទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ភូមិឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៧ លោក មីន រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបានដឹងនាំកម្លាំងចុះប្រតិបតិ្តការណ៍ករណីជួញដូរប្រើប្រាស់គ្រឿងញៀន១កន្លែងស្ថិតនៅភូមិ២សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។លោក មីន រស្មី ស្នងការរងបានឲ្យដឹងនៅវេលាម៉ោង១១ថ្ងៃទី២៩ខែកញ្ញានេះថា ការចុះបង្ក្រាបករណីជួញដូរប្រើប្រាស់នឹងរក្សាទុក្ខសារធាតុញៀនខាងលើនេះស្ថិតក្រោមការស៊ីបសង្កេតនឹងស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញយូរមកហើយទើបថ្ងៃនេះសមត្ថកិច្ចធ្វើការបង្រាបបាននឹងធ្វើការឆែរឆេររកឃើញថ្នាំញៀនចំនួនម៉្សៅក្រាមពណ៌សថ្លាប្រភេទ(ICE) ចំនួន២៧កញ្ចប់តូចរួមនឹងសម្ភារៈជក់មួយចំនួនទៀតនឹងកាតសម្គាល់ខ្លួនអ្នកកាសែត១ផងដែរ។ ចំណែកឯកជនសង្ស័យទាំង៤នាក់មានឈ្មោះ៖ ១-ឈ្មោះ លឹម សារឿនភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរជាអ្នកជាអ្នកកាសែត២-ឈ្មោះឃុន សាមឿន ភេទស្រីអាយុ៥៤ឆ្នាំ ត្រូជាប្រពន្ធ មានទីលំនៅភូមិ២សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង។ ៣-ឈ្មោះ លឹម រដ្ឋា ភេទប្រុសអាយុ២៨ឆ្នាំ មានមុខរបរជាងសំណង់។ ៤-ឈ្មោះ គង់ ប៊ុនធឿន ភេទប្រុសអាយុ៤៤ឆ្នាំមុខរបរធ្វើចំការមានទីលំនៅឃុំឬស្សីជ្រុំស្រុកថ្មបាំង។ ហើយក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចបានឃាត់ខ្លួនកូនប្រុសអ្នកកាសែត២នាក់ជាអតិនីជន ធ្វើតេស៍ទឹកនោមឃើញថាមានផ្ទុកសារធាតុញៀតផងដែរ។លោកមីន រស្មី បានបញ្ជាក់ថា ដើម្បីសុវត្តិភាពប្រជាពលរដ្ឋសមត្ថកិច្ចមិនគិតពីការនឿយហត់ឡើយធ្វើយ៉ាងឲ្យតែប្រជាពលរដ្ឋមានសុវត្តិភាពល្អគ្រប់មូលដ្ឋានឲ្យតែសមត្ថកិច្ចទទួលបានព័ណ៌មានលោកទៅចុះអន្តរាគមន៍ភ្លាមៗដោយមិនអែរអង់ឡើយ។ ចំពោះជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចកំពង់កសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕

Comments

comments