បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីការពាក់ព័ន្ធនឹងគ្រឿងញៀន!!

119

កណ្តាល: បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីការពាក់ព័ន្ធនឹងគ្រឿងញៀន!!នៅថ្ងៃម្សិលមិញសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងខ្យាងឃុំបឹងខ្យាងចុះស្រាវជ្រាវអនុវត្តដីកាការឃាត់ខ្លួនឈ្មោះឡោ-ម៉ៅភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរពុំពិតប្រាកដដែលរស់នៅភូមិស្រុកចេកឃុំបឹងខ្យាងស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកើតហេតុតាំងពីរថ្ងៃទី០៩-០៦-២០១៦មកនៅចំណុចភូមិស្រុកចេកឃុំបឹងខ្យាងស្រុកកណ្តាលស្ទឹង។ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាការចុះអនុវត្តន៍តាមដីកាលេខ៣៨១ដក,ប,ចខចុះថ្ងៃទី២៤-សីហា២០១៦ របស់លោកសាយសម្ផស្សសេរីចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកណ្តាលបានបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Comments

comments